ព័ត៌មាន
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ រួមជាមួយនាយទាហាន ពលទាហានបញ្ជាការដ្ឋានអង្គរក្សដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែភទ្របទ។ នេះជាវត្តទី២ហើយ ក្នុងចំណោមវត្តចំនួន ៩វត្ត ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ។

ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទនោះ នាយកឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចាន់មុនី មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ឆ្នាំនេះ សម្តេចតេជោ ហ៊ុនសែន បានមានសទ្ធាជ្រះថ្លារៀបចំផ្តួចផ្តើមឲ្យមានការដង្ហែអង្គកឋិន ទានមួយផងដែរទៅវេរប្រគេនព្រះសង្ឃនៅវត្តស្វាយសៀមថ្មី ស្ថិតនៅកម្ពុជាក្រោម នាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋ កិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធ ចក្រ និងអាណាចក្រ ពិសេសបានខិតខំទាក់ទងអ្នកវិនិ យោគបរទេសមកបណ្តាក់ទុននៅកម្ពុជាដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវផងដែរ ចំពោះព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈនិងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យកាន់តែសំបូររុងរឿង។

ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនព្រះសង្ឃវត្តត្រពាំងវែង ៖ ព្រះសង្ឃក្រាលគ្រង ចំនួន ១ អង្គ ប្រគេនទេយ្យទាន ១កញ្ចប់ បច្ច័យ ៤០ម៉ឺនរៀល, ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២ អង្គ ក្នុង១អង្គ ប្រភេនទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ២ អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់, បច្ច័យ ២០ម៉ឺនរៀល, ព្រះសង្ឃសាមណេរ ចំនួន ១៩ អង្គ ក្នុង ១ អង្គ ប្រគេនបច្ច័យ ១០ម៉ឺនរៀល។ គណៈកម្មការអាចារ្យនិងបម្រើការក្នុងវត្ត ចំនួន ២៧ នាក់ ក្នុងម្នាក់ៗជូនថវិកា ១០ ម៉ឺនរៀល។ ប្រគេនបច្ច័យសង្កត់ត្រៃរបស់ឯកឧត្តម នាយឧ. កិត្តិសង្គហបណ្ឌិត និងលោកជំទាវ មានចំនួន ១០០លានរៀល, បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ មានចំនួន ១៩លានរៀល (ព្រៃធំ ៣. ត្រៃលាង ១៨) បច្ច័យសរុបរួម មានចំនួន ១១៩លានរៀល (ព្រៃធំ ៦. ត្រៃលាង ២៤) ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោក យាយជី មន្ត្រីអាជ្ញាធរ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងកងកម្លាំងមានសមត្ថ កិច្ចជាច្រើនទៀតផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN