ព័ត៌មាន
ខេត្តកោះកុង កាន់តែទទួលស្គាលស្តង់ដារសិក្សាផ្នែកអង់គ្លេសបែបលក្ខណៈអន្តរជាតិ
កោះកុងៈ សាលារៀនកោះកុងអន្តរជាតិ កាន់តែត្រូវបានមានការទទួលស្គាល់ពីគុណភាពអប់រំសិក្សាបែបលក្ខណៈអន្តរជាតិ ក្រោយមានកិច្ចសហការជាមួយស្រី្ពងបត៤អេឌ្យូខេសិន (ខេមបូឌា) ឯ.ក (Springboard for Education Cambodia)។
លោកជំទាវ ហាយ គន្ឋា នាយិកាសាលារៀនកោះកុងអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះថា លោកជំទាវមានគោលដៅខ្ពស់ ដោយចង់ពង្រឹងការសិស្សាផ្នែកភាសាអង់គ្លេសជាលក្ខណៈអន្តរជាតិដល់សិស្សានុសិស្សកាន់ទូលំទូលាយលើពីកម្រិតសិក្សានាពេលបច្ចុប្បន្នដែលមានស្រាប់។
លោកជំទាវ នាយិកាសាលរៀនកោះកុងអន្តរជាតិ បន្តថា សាលានឹងផ្តល់ដល់សិស្សានុសិស្សមានឱកាសចូលរួមប្រឡងតេស្តសម្ថតភាពផ្នែកភាសាអង់គ្លេសកម្រិតអន្តរជាតិ និងទទួលបានវិញ្ញាបនបត្រ ពី Cambridge ។ ហើយសិស្សអាចបន្តទៅសិក្សាផ្លាស់ប្តូរ បទពិសោធន៍ នៅក្រៅប្រទេសទៀតផង។
សាលារៀនកោះកុងអន្តរជាតិ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ផ្តោតលើការ បណ្តុះបណ្តាលអប់រំដល់សិស្សានុសិស្សសរុប ១.៥៣០នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ទី១២។ ក្នុងនោះមានថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត ថ្នាក់ភាសា ចិន ថ្នាក់ភាសា ថៃ ន៨ងថ្នាក់កុំព្យូទ័រ។
លោក Dr. Vincent Santiago ជានាយកផ្នែកសិក្សាធិការ (Academic Director )មានប្រសាសន៍ថា លោកក៏មានក្តី សប្បាយរីករាយ ដែលបានចុះកិច្ចព្រមព្រៀងគ្នាជាមួយសាលារៀនកោះកុងអន្តរជាតិ ដើម្បីសហប្រតិបត្តិការ សំដៅពង្រឹងការសិក្សារៀនសូត្រភាសាអង់គ្លេស ជូនដល់សិស្សានុសិស្សនៅកម្ពុជា ។
លោកជឿជាក់ថា ថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូសាលារៀនកោះកុងអន្តរជាតិ បាននាំយកនូវកម្មវិធីសិក្សាពិសេសទៅអប់រំសិក្សាដល់សិស្សានុសិស្សប្រកបដោយគុណភាព និងប្រសិទ្ឋភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកិច្ចការងារពង្រឹងគុណភាពអប់រំ និងធនធានមនុស្សនៅកម្ពុជា៕ អត្តបទៈឈឹម មករា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN