ព័ត៌មាន
អគ្គិសនីកម្ពុជាបញ្ជូននិស្សិត ១៤រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតអគ្គិសនីនៅប្រទេសបារាំង
អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ បានជ្រើសរើសនិស្សិតជាប់អាហារូបករណ៍ចំនួន ១៤ រូប ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ក្នុងចំណោមនិស្សិតទាំង ១៤ រូបនេះ ក៏មានបេក្ខភាពជានារីចំនួន ៣នាក់ផងដែរ។
ជាគោលដៅក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា អគ្គិសនីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងបញ្ជូននិស្សិតជ័យលាភីចំនួន ១៤រូប ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ជ័យលាភីទាំង ១៤រូបនេះ គឺមាន ១២រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងមាន ២រូបទៅសិក្សាថ្នាក់បណ្ឌិត។
ក្នុងឱកាសរៀបចំពិធីផ្ដល់អាហារូបករណ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា លើកឡើងថា អគ្គិសនីកម្ពុជា សង្ឃឹមជឿជាក់ថា និស្សិតជ័យលាភីទាំង ១៤រូប នឹងព្យាយាមសិក្សាឱ្យបានខ្លាំង ក្រេបយកចំណេះជំនាញ ដើម្បីយកចំណេះជំនាញទាំងនោះ មកអភិវឌ្ឍន៍វិស័យអគ្គិសនី្ពុជានាពេលអនាគត ពេលបញ្ចប់ការសិក្សាត្រឡប់មកកម្ពុជាវិញ។
ក្នុងពិធីនេះដែរ លោក ខូអ៊ែន អ៊ី វរ៉ាអ៊ែត (Koen Everaert) អនុប្រធានទទួលបន្ទុកកិច្ចការសហប្រតិបត្តិការស្ថានទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា លើកឡើងនូវក្ដីរីករាយចំពោះនិស្សិតដែលនឹងត្រូវបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ លោកជឿជាក់ដែរថា បេក្ខភាពទាំង ១៤រូប ក្រោយបញ្ចប់ការសិក្សា នឹងត្រឡប់មកកម្ពុជាវិញ រួមចំណែកធ្វើឱ្យវិស័យអគ្គិសនីនៅកម្ពុជា កាន់តែរីកចម្រើន និងកាន់តែប្រសើរ។
អគ្គិសនីកម្ពុជា បានទទួលភារកិច្ចជាអាទិភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងក្របខណ្ឌនៃ ឥណទានសម្បទានចំនួន ២៥ លានអឺរ៉ូ ពី សាធារណរដ្ឋបារាំង និងជំនួយឥតសំណងចំនួន ៤,១ លានអឺរ៉ូ ពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍន៍ (AFD) សម្រាប់អនុវត្តគម្រោងដែលរួមមាន ការធ្វើទំនើបកម្ម ប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី ការធ្វើទំនើបកម្ម ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា និងការគ្រប់គ្រងឌីជីថល និងការធ្វើទំនើបកម្ម ការស្រាវជ្រាវ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស។
នៅក្នុងកញ្ចប់ជំនួយឥតសំណងពីសហភាពអឺរ៉ុប ថវិកាប្រមាណ ១.៤ លានអឺរ៉ូ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអគ្គិសនី ដោយក្នុងនោះថវិកា ០,៤ លានអឺរ៉ូ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ពិសោធន៍បម្រើឲ្យការសិក្សាស្រាវជ្រាវ ហើយថវិកា ១ លានអឺរ៉ូ នឹងត្រូវប្រើប្រាស់លើ ការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ០៤នាក់ ថ្នាក់អនុបណ្ឌិត ចំនួន ៣៣នាក់។ និស្សិតបារាំងមកសិក្សាស្រាវជ្រាវ នៅកម្ពុជារយៈពេល ០៦ខែ ចំនួន ០៨នាក់ និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់សាស្ត្រាចារ្យ និងអ្នកជំនាញកម្ពុជា- បារាំងចំនួន ៤០នាក់ សម្រាប់រយៈពេល ០៤ ឆ្នាំ គិតចាប់ពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧៕ អត្ថបទ៖ គឹម ហុក







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦