ព័ត៌មាន
ក្រុមកីឡាករទូកងស្រុករលាប្អៀរ៤ទូក សប្បាយចិត្ត និងប្តេជ្ញាយកជ័យជំនះជូនទឹកដីកំណើតរបស់ខ្លួន
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីក្រុងពាលីទូកងចំនួន៤គ្រឿងក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន៤គ្រឿង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មន្ត្រីរាជការ និងកីឡាករ ប្រជាពលរដ្ឋច្រើនរយនាក់ទៀត។
ក្រុមកីឡាករបានបន្តថា៖ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឥស្សរៈជនជាច្រើនទៀត បាននាំមកនូវសុខសន្តិភាព មានការរីកចម្រើន និងសន្តិសុខល្អនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើអោយជីវភាពប្រជាពលរដ្ឋ បានប្រសើរឡើងជាលំដាប់។ ស្ថិតក្នុងប្រទេសមានសុខសន្តិភាព កីឡាករទូក ង នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាក្នុងស្រុករលាប្អៀរ បានខិតខំហ្វឹកហាត់ ដើម្បីប្រណាំងអោយបានឈ្នះលេខ១ នៅក្នុងព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ។ ក្រោយពីទម្លាក់ទូក ង ទាំង៤ចូលទឹកហើយ ក្រុមកីឡាករទូក ង ទាំងអស់នឹងចាប់ផ្តើហ្វឹកហាត់អុំ ធ្វើយ៉ាងណាអោយស្ទាត់ និងសាមគ្គីភាពតែមួយ ដើម្បីយកជ័យជំនះជូនប្រជាជន និងភូមិស្រុកខេត្តអោយបាននៅឆ្នាំនេះ ។
នៅក្នុងពិធីក្រុងពាលីដាក់ទូកចុះទឹកនៅថ្ងៃនេះ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រ និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អោយក្រុមកីឡាករទូក ង ទាំងអស់ ខិតខំហ្វឹកហាត់អោយបានជាប្រចាំ មានសាមគ្គីភាពជាធ្លុងមួយ ថែរក្សាសុខភាព ហូបអ្វីត្រូវស្អាតជានិច្ច កុំហូបគ្រឿងស្រវឹង សំរាកអោយបានគ្រប់គ្រាន់ និងពេលទៅរាជធានីភ្នំពេញត្រូវចេះស្រឡាញ់គ្នា មើលគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើត ទើបយើងទទួលបានជោគជ័យ៕ ដោយ ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦