ព័ត៌មាន
ក្រសួងមហាផ្ទៃលេខ១កីឡាជាតិ ឯខេត្តកណ្តាលលេខ១កីឡាជាតិជនពិការឆ្នាំ២០២៤
កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។
ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។
ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។
ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង និងបាត់ដំបងបញ្ចប់នៅចំណាត់លេខ៤ ៥ ៦ ៧ ៨ ៩ និងលេខ១០រៀងគ្នា។ ឯរាជធានីភ្នំពេញឈរនៅលេខ១២ ជាមួយមេដាយមាស៤គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ២៦គ្រឿង។
សូមបញ្ជាក់ថាការប្រកួតឆ្នាំនេះគ្មានខេត្តណាមិនដណ្តើមបានមេដាយនោះទេ យ៉ាងហោចណាស់ក៏មេដាយសំរឹទ្ធដែរ។
សម្រាប់កីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ ខេត្តកណ្តាល បញ្ចប់នៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះមេដាយសរុប៤០គ្រឿង ក្នុងនោះមស១៤គ្រឿង ប្រាក់៩គ្រឿង ងសំរឹទ្ធ១៧គ្រឿង។ ខេត្តតាកែវលេខ២ ជាមួយមេដាយសរុប១៥គ្រឿង (មាស១០គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង)។
ខេត្តកែប ត្បូងឃ្មុំ រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ស្ពឺ កំពង់ឆ្នំាង និងស្វាយរៀង ឈរនៅចំណាត់ថ្នាក់១០ក្រុមលើគេ។
ដោយឡែក១០ក្រសួង និងខេត្តពុំដណ្តើមបានមេដាយពីការប្រកួតកីឡាជាតិជនពិការលើកនេះទេ៕















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦