ព័ត៌មាន
សម្តេចធិបតី ជំរុញឱ្យប្រព័ន្ធព័ត៌មានផ្សព្វផ្សាយព័ត៌មាន ឱ្យសុក្រឹតមានវិជ្ជាជីវៈ កុំរំលោភព្រំដែនច្បាប់
ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។
ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបានរាជរដ្ឋាភិបាលដោះលែងឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហស និងសូមទោស ខណៈរូបលោក បានប្រព្រឹត្តិខុសទាក់ទងនឹងការផ្សាយព័ត៌មានមួយបង្កាច់រាជរដ្ឋាភិបាល ភ្ជាប់ជាមួយរូបភាពមិនពិត។
សម្តេចធិបតី បានសង្គត់ធ្ងន់ថា សិទ្ធិសេរីភាព សន្តិភាព និងការទទួលខុសត្រូវ គឺត្រូវតែអនុវត្តទៅជាមួយ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦