ព័ត៌មាន
សហជីព-កម្មករ អរគុណរដ្ឋាភិបាលចំពោះការរៀបចំព្រឹត្តការណ៍ពិធីបុណ្យអុំទូក
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានមកដល់។ សហជីពក៏ដូចជាកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ជាន់ថ្នាក់ ដែលដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការរស់នៅប្រកបដោយភាពសម្បូរសប្បាយ ជាពិសេសការរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋអាចឈប់សម្រាក និងដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូកនាពលខាងមុខ បើនិយាយប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលបច្ចុប្បន្នឃើញថា កត្តាសន្តិភាពគឺជាឱកាសមួយដែលយើងអាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងអស់ ក៏ប៉ុន្តែបើប្រទេសដែលមានសង្រ្គាម គឺនឹងពុំមានលទ្ធភាព ឬមិនអាចចូលរួមការអបអរសាទរនូវកម្មវិធីផ្សេងៗបាននោះទេ ដូច្នេះសម្រាប់ពិធីបុណ្យអុំទូកនាពេលខាងមុខនេះ សុំឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់ចូលរួមដោយក្តីសប្បាយរីករាយ។ លោកបន្ថែមទៀតថា កត្តាសន្តិភាព គឺជាភាពអស្ចារ្យនៃប្រទេសដែលទទួលបាន និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលទប់ស្កាត់ និងការពារសន្តិភាពឲ្យបានយូរអង្វែង។

ក្រុមកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ក៏បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដែលនឹងត្រូវចូលរួមរៀបចំពិធីបុណ្យជាតិនាពេលខាងមុខនេះឡើង ក៏ដូចជាកីឡាក កីឡាការិនីចំណុះជើងទូកដែលនឹងចូលរួមការប្រណាំងទូក សុំឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អគ្រប់ៗគ្នា។

ក្រុមកម្មករ បានឲ្យដឹងទៀតថា សម្រាប់ពិធីបុណ្យអុំទូកនេះ ពួកគាត់ និងក្រុមគ្រួសារ នឹងនាំគ្នាទៅដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំងផងដែរ ដើម្បីទស្សនាការប្រណាំងទូក និងការបណ្តែតប្រទីបជាដើមក្រោយសម្រាកពីការងារ។ ពួកគាត់បាននិយាយស្រដៀងគ្នាទៀតថា ដោយសារកម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ និងផ្តល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋទាំងអស់អាចរស់នៅ និងដើរលេងកំសាន្ត ថែមទាំងជួបជុំគ្រួសារដោយគ្មានសំពាធអ្វីទាំងអស់។

សូមបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់ស្រាកដោយមានប្រាក់ឈ្នួលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនេះ ក្រសួងការងារ ក៏បានជំរុញឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦