ព័ត៌មាន
សម្តេចធិបតីផ្តាំទៅបុគ្គល ជេម សុខ កុំវិភាគតាមអារម្មណ៍គប្បីវិភាគ ដោយយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅកាន់បុគ្គល ជេម សុខ កុំធ្វើការវិភាគទៅតាមរម្មណ៍របស់ខ្លួន គប្បីរៀនវិភាគតាមវិទ្យាសាស្រ្តវិញ ដោយការវិភាគ និងការរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីសំណាក់បុគ្គលរូបនេះ នាពេលកន្លងមកថា រាជរដ្ឋាភិបាលគ្មានធ្វើអ្វីនោះ គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខណៈការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរយៈពេល១៥ខែមកនេះ សម្រេចបាននូវសមិទ្ធផលទាំងតូចទាំងធំគួរឲ្យកត់សម្គាល់។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅបុគ្គល ជេម សុខ ឲ្យមកស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍស្រុកខ្មែរដោយផ្ទាល់ុំធ្វើការវិភាគតាមអារម្មណ៍ ហើយសម្តេចប្រកាសស្វាគមន៍ និងធានានូវសុវត្ថិភាពដល់បុគ្គលរូបនេះពេលមកដល់ស្រុកខ្មែរថានឹងគ្មានការចាប់ចងអ្វីនោះទេ ថែមទាំងអនុញ្ញាតឲ្យទៅជួបរដ្ឋមន្រ្តីទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ ដើម្បីសិក្សាស្វែងយល់ និងស្រង់ព័ត៌មានពិត និងច្បាស់លាស់បន្ថែមទៀតនោះ។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ក្នុងនាមសម្តេចផ្ទាល់ក៏ ដូចជារាជរដ្ឋាភិបាល សម្តេចប្រកាសទទួលស្វាគមន៍ចំពោះការរិះគន់ និងការវិភាគរបស់បុគ្គលទាំងឡាយណា ដែលរិះគន់ដើម្បីស្ថាបនា ពុំមែនរិះគន់តាមអារម្មណ៍ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ដើម្បីតែគេងចំណេញនយោបាយនោះឡើយ៕ អត្ថបទ បាន ចក់
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦