ព័ត៌មាន
ទូក និងក្រុមកីឡាករមួយចំនួនបានមកដល់ភ្នំពេញហើយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ទូកក៏ដូចជាកីឡាករអុំទូក មួយចំនួនបានបង្ហាញវត្តមាននៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ ខណៈក្រុមកីឡាករទូក កំពុងបន្តហ្វឹកហាត់ដោយផ្ទាល់លើផ្ទៃទឹកទន្លេ ដើម្បីត្រៀមប្រកួតទាំងការប្រកួតថ្នាក់រាជធានី និងការប្រកួតថ្នាក់ជាតិ។
វត្តមានទូក និងក្រុមកីឡាករ ពិសេសទូកនិងកីឡាករ ដែលមានទីតាំងនៅតាមបណ្ដាខណ្ឌ ក្នុងខណ្ឌរាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ និងបោះទីតាំងនៅតាមមាត់ទន្លេ ពិសេសក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វារ។ ការមកដល់នាពេលនេះ គឺដើម្បីមានពេលវវេលាបន្ថែម សម្រាប់ការហ្វឹកហាត់ ចូលរួមប្រកួតប្រជែងទាំងការប្រកួតទូកថ្នាក់រាជធានី នៅថ្ងៃទី ១២ ខែវិច្ឆិកា ក៏ដូចជាការចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សម្រាប់ក្រុមកីឡាករអុំទូក មកពីវត្តហារាម និងវត្តចំការខ្សាច់ ដែលវត្តទាំងពីរស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ក៏បាននាំយកទូកចំនួន ៥ និងកីឡាករជាច្រើនរយនាក់ដើម្បីចូលរួមប្រកួតផងដែរ។ ពួកគេតំណាងឱ្យវត្តនីមួយៗ សុទ្ធតែលើកឡើងពីការហ្វឹកហាត់យ៉ាងខ្លាំងក្លា មុនមកដល់ថ្ងៃនេះ ហើយពួកគេសុទ្ធតែមានភាពជឿជាក់ក្នុងការដណ្ដើមយកជ័យលាភី ជូនវត្តរបស់ខ្លួន ទាំងការប្រកួតថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាការប្រកួតថ្នាក់ជាតិ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នៅឆ្នាំ ២០២៤នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ មុនឈានដល់ថ្ងៃទី១៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំ ការប្រកួតទូកក្នុងក្របខណ្ឌរាជធានីភ្នំពេញ រយៈពេលមួយថ្ងៃផងដែរ ដោយប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា។ ក្រុមកីឡាករ មានឱកាសសម្រាក និងបន្តហ្វឹកហាត់ជាថ្មីនៅថ្ងៃទី ១៣ ដើម្បីបន្តចូលរួមប្រកួតប្រជែងនៅថ្ងៃទី ១៤ ថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា៕ អត្ថបទ៖ គឹម ហុក



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦