ព័ត៌មាន
សិស្សបាក់ឌុបនិទ្ទេសA ៦នាក់ លើកដំបូងនៅក្រុងរុនតាឯកតេជោសែន ទទួលបានការលើកទឹកចិត្តពីក្រុមការងាររាជរដ្ឋាភិបាល
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ចំនួន ៦នាក់ ទទួលបានថវិការលើកទឹកចិត្ដចំនួនមួយលានរៀល និងកង់មួយគ្រឿង ពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ខណៈដែលពួកគាត់នទទួលបាននិទ្ទេសA ជាលើកដំបូង សម្រាប់ក្រុងរុនតាឯកតេជោសែននេះ។ ការចែករង្វាន់លើកទឹកចិត្ដនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។
លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន២៤៧នាក់ មកពីវិទ្យាល័យចំនួន០៣វិទ្យាល័យ ហើយជាលទ្ធផលសិស្សានុសិស្សបានប្រឡងជាប់ចំនួន២១៣នាក់ស្មើ៨៦,២៣ភាគរយ ក្នុងនោះសិស្សានិសិស្សទទួលបាននិទ្ទេស Aចំនួន០៦នាក់។លោកបន្ដថា លទ្ធផលបេក្ខជនជាប់និទ្ទេសអេនេះ ជាលើកដំបូងនៅក្រុងរុនតាឯកតេជោសែន ដែលនេះបានបង្ហាញឱ្យឃើញពីវិស័យអប់រំមានការរីកចំរើនគួរឱ្យកត់សំគាល់ និងមានការយកចិត្តទុកដាក់រៀនសូត្រពីសំណាក់សិស្សានុសិស្ស ការខិតខំបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៍ដូចជាការយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងសាលា មាតាបិតា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោកបានបញ្ជាក់ថា សិស្សានុសិស្សដែលទទួលបាននិទ្ទេស A រដ្ឋបាលក្រុងស្នើសុំ និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យអង្គរក្នុងខេត្តសៀមរាប សិក្សាលើគ្រប់មុខវិជ្ជា និងអាហារូបករណ៍ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគាំទ្រពីក្រុមហ៊ុន Agent 21 Global រហូតចប់ការសិក្សា។
ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងជាអគ្គនាយកស្ដីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព មានប្រសាសន៍ថា សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសអេទទួលបានថវិកាមួយលានរៀល តាមការសន្យារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដែលលោកបានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ និងបន្ថែមកង់មួយគ្រឿងទៀត ដើម្បីលើទឹកចិត្តឱ្យពួគាត់បន្តខិតខំរៀនសូត្រ។ ដោយឡែកបេក្ខជនមិនបានជាប់និទ្ទេសA ក៏ទទួលបានថវិកាលើកទឹកចិត្ដក្នុងម្នាក់៤ម៉ឺនរៀលផងដែរ។
ឯកឧត្ដមបន្ដថា ចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់កុំ ទាន់អស់សង្ឃឹម និងកុំបោះបង់ការសិក្សា ត្រូវខិតខំសិក្សាបន្ថែមដើម្បីបានប្រឡងជាប់នាពេលខាងមុខ ឬបន្តសិក្សាជំនាញបច្ចេកទេសតាមសាលាបណ្តុះបណ្តាលនានារបស់រដ្ឋ និងឯកជន។ ឯកឧត្ដមបន្ដថា ការសិក្សានេះមិនត្រឹមតែរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ ថែមទាំងក្រៅថ្នាក់ត្រូវរៀនយកបទពិសោធន៍ពីជីវិត និងចំណេះដឹងផ្សេងៗបន្ថែមទៀតផង ជាពិសេសការចាប់យកជំនាញវិជ្ជាជីវៈណាមួយពិតប្រាកដ។ ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលផងដែរ៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦