ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តតាកែវ ប្រមាណ៣០០នាក់។

ឯកឧត្តម យស់ ស៊ីណា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្តតាកែវ បានសម្តែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អគ្គលេខាធិការ ដែលបានផ្តល់កិត្តិយសអញ្ជើញមកសំណេះសំណាលជាមួយសមាជិក សមាជិកា នៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តតាកែវ ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប អំពីការងារសម្រេចបានរបស់គណបក្សខេត្ត និងការចូលរួមរបស់គណៈចលនាមហាជនក្នុងការបោះឆ្នោតកន្លងទៅ។

ឯកឧត្តម វ៉ី សំណាង ក្នុងនាមប្រធានគណៈចលនាមហាជនគណបក្សខេត្ត ដែលទទួលការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយធ្វើការពង្រឹង និងពង្រីករចនាសម្ព័ន្ធព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការណែនាំទាំងឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន។

ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ជាពិសេសរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃគណៈចលនាមហាជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស ដែលបាននាំមកនូវជ័យជម្នះជូនគណបក្សជាបន្តបន្តាប់ក្នុងការបោះឆ្នោតទាំងអស់កន្លងមក។

ឯកឧត្តមបន្តថា ជ័យជម្នះរបស់គណបក្សនៅរាល់ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់ ព្រោះថាដើម្បីរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលយើងមានបច្ចុប្បន្ន គឺត្រូវការគណបក្សបន្តដឹកនាំ និងទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ។ ជាចុងក្រោយ លោកអគ្គលេខាធិការ ក៏បានផ្តាំផ្ញើឲ្យមន្រ្តីគណបក្សត្រូវខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ តាមរយៈអំពើល្អនៅជិតជាមួយគាត់ និងការខិតខំប្រឹងប្រែងដោះស្រាយសំណូមពរតាមលទ្ធភាព ដើម្បីធានាការគាំទ្រ និងជំនឿជាក់មកលើគណបក្ស។
សូមបញ្ជាក់ថា យោងសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តតាកែវ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានតែងតាំងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តតាកែវ ដែលត្រូវបានប្រកាសតែងតាំងនារសៀលថ្ងៃនេះ៕

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦