ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា លើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន បាក់ឌុប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២៤
រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំរបស់ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និង លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ពីការបម្រើសេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋជាពិសេសនោះគឺការិយាល័យច្រកចេញចូលតែមួយ ដើម្បីបម្រើដល់សិស្សានុសិស្សដែលត្រូវបញ្ជាក់នូវឯកសារ វិញ្ញាបនបត្រ បណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២៤ ។

រដ្ឋបាលខណ្ឌ៧មករា សូមបញ្ជាក់ជូនដល់ពលរដ្ឋដែលមានតម្រូវការមកទទួលសេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយរបស់ខណ្ឌ៧មករា គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង០៧និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង០២រសៀលរហូតដល់ ម៉ោង០៥ និង៣០នាទីល្ងាច។

ក្នុងនោះតែប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសាធារណះនៅច្រកចេញចូលតែមួយ បានលើកឡើងថា មានភាពលឿនរហ័ស និងមានមន្រ្តីប្រចាំការ ទទួលឯកសារពីពលរដ្ឋ លឿនផងដែរ។ បន្ថែមទៀតនោះ ពេលមកបញ្ជាក់ឯកសារ ដូចជា អត្ថសញ្ញាណបណ្ណ សៀវភៅស្នាក់ សញ្ញាប័ត្រ ជាដើម ពេលខ្លះមិនចាំបាច់ឲ្យពលរដ្ឋត្រឡប់ទៅវិញនោះទេ គឺឲ្យពលរដ្ឋរង់ចាំទទួលយកឯកសារទៅវិញភ្លាមៗផងដែរ។
ទន្ទឹមនិងនេះ លោកអភិបាលបានណែនាំមន្រ្តីសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ឲ្យយកចិត្តទុកដាក់បំរើសេវាសាធារណៈ សេវាសន្តិសុខ សេវាផ្សេងៗជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។ និងចាត់ចែងកម្លាំងទាំងសមត្ថកិច្ច ទាំងរដ្ឋបាលស៊ីវិល ខណ្ឌសង្កាត់ប្រចាំការជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង នៅទីស្នាក់ដើម្បីចាំទទួលផ្ដល់សេវា និងបំរើសេវាសាធារណៈ និងទទួលសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃ៕ អត្ថបទ៖ កុម្ភះ




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦