ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល បើកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តោតសំខាន់លើការត្រៀមលក្ខណៈផ្នែកសុខាភិបាល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្កើនការផ្សព្វផ្សាយ្រប់ធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាព ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពាំនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារ ដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់ទិដ្ឋភាពទាំងមន្រ្តីសុខាភិបាល និងសាធារណជន ៖
-ត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាព ដោយភាពបុរេសកម្ម និងនវានុវត្តន៍
-ជាគោលការណ៍ដោយត្រូវបង្កើនសមត្ថភាពទាំងជំនាញទ្រឹស្តី និងបច្ចេកទេស
-ត្រូវស្វែងយល់ពីការចង់បាន និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយ
-ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពារសុខភាពប្រជាពលរដ្ឋ ដោយត្រូវពង្រឹង និងតាមដានឱ្យបានជាប់ជាប្រចាំលើសមត្ថភាពមន្រ្តីរបស់ខ្លួន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវមានការណែនាំដល់មន្រ្តីរបស់ខ្លួន ត្រូវស្វែងយល់ពីការងារ និងត្រូវជំនាញរបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ស៊ីជម្រៅ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានទស្សនវិស័យឆ្ពោះទៅមុន៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ