ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរចំពោះសិស្សនិទ្ទេសA ចំនួន៤៧នាក់ និងលោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារចុះជួយខេត្ត ក្រុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗសិស្សានុសិស្ស សរុបប្រមាណ ៣០០ នាក់។

ាកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសAទាំង៤៧រូប ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនៅព្រឹកនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានរំលេចផងដែរថា កម្មពិធីសំណេះសំណាលនាថ្ងៃនេះ គឺបាននាំមកនូវការជួបជុំគ្នាក្នុងនោះមានសិស្ស លោកគ្រូ អ្នកគ្រូ និងឱពុក ម្តាយរបស់សិស្ស ជាពិសេសតួនាទី ភារកិច្ចជាកត្តាមួយ ប៉ុន្តែទំនៀមទម្លាប់នៃការជួបជុំត្រូវតែមាន ដើម្បីបង្កើតទំនាក់ទំនង និងភាពកក់ក្តៅរវាងគ្នា និងគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីបង្រៀនប្អូនៗបន្ថែម រហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ជាមួយនឹងការអបអរសាទរចំពោះប្អូនៗដែលទទួលបាននិទេ្ទស A ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗឱ្យបន្តចាប់ក្តីស្រមៃ និងខិតខំរៀនសូត្របន្ថែមតាមរយៈការសិក្សានៅក្នុងថ្នាក់ រៀនដោយសង្កេតអ្នកជោគជ័យ និងរៀនសូត្រពីបទពិសោធន៍ការងារ ដើម្បីឱ្យការរៀនទាំងនេះក្លាយជាមាគ៌ានាំប្អូនៗឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦