ព័ត៌មាន
លោកជំទាវ ម៉ាត់ ម៉ារ៉ា ចុះតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងប្រធានគណៈកម្មធិការប្រយុទ្ធនិងជំងឺអេដស៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ក្រុមការងារមន្ត្រីជំនាញទទួលបន្ទុកការងារថែទាំសុខភាពជនបទ ធ្វើការចុះពិនិត្យតាមដានការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និងគ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្តី្រទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីរពុំមានករណីកើតជំងឺអេដស៍នោះទេ ហើយមន្ទីរក៏បានចាត់តាំងមន្ត្រីទទួលបន្ទុកពាក់ព័ន្ធនិងការងារជំងឺអេដស៍ ចូលរួមជាប្រចាំជាមួយគណៈកម្មាធិការជំងឺអេដស៍ថ្នាក់ខេត្តផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា មាន្រសាសនលើកឡើងថា ក្រោយការធ្វើតេស៍សាកល្បងសមត្ថភាពឃើញថា មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានការយកចិត្តទុកដាក់ និងយល់ដឹងខ្ពស់លើបញ្ហាជំងឺអេដស៍ ហើយរាជរដ្ឋាភិបាលកម្ពុជាពិតជាបានប្រឹងប្រែងដោះស្រាយលើបញ្ហាជំងឺអេដស៍នេះ ដោយធ្វើការលុបបំបាត់ជំងឺអេដស៍ទទួលបាននូវលទ្ធផលល្អប្រសើរ។ លោកជំទាវ បានបន្តថា គោលបំណងដែលក្រុមការងារបន្ទុកការងារថែទាំសុខភាពជនបទ ចុះមកក្នុងពេលនេះ គឺដើម្បីផ្សព្វផ្សាយ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រំលឹកឡើងវិញ និងចង់ចាំឡើងវិញថា យើងអាចភ្លេចមេរោគអេដស៍ តែមេរោគអេដស៍មិនភ្លេចយើងទេ ហើយការរីករាលដាលមេរោគអេដស៍វាបានប្តូរទម្រង់ ដោយពីមុនគឺវាកើតឡើង មានការឆ្លងតែនៅកន្លែងភ្លើងពណ៌ កន្លែងកម្សាន្តសប្បាយនៅតែទីក្រុងទីប្រជុំជន តែបច្ចុប្បន្ននេះនៅតាមទីជនបទដាច់ស្រយាលក៏មានករណីឆ្លងផងដែរ ជាពិសេសគឺក្នុងស្រទាប់យុវជន ។ ហើយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បើទុកឱ្យក្រសួងសុខាភិបាល ឬអាជ្ញាធរអេដស៍ធ្វើការដោះស្រាយលុបបំបាត់បញ្ហាជំងឺអេដស៍តែម្នាក់ឯងគឺមិនងាយស្រួលនោះទេ គឺត្រូវមានការចូលរួមទាំងអស់គ្នាធ្វើការរួមគ្នាជាអន្តរក្រសួង ។ ដូចនេះលោកជំទាវ សូមឱ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួន ការពារគ្រួសារ កូនចៅកុំឱ្យឆ្លងជំងឺអេដស៍ ហើយមន្ទីរត្រូវចាត់តាំងជនបង្គោលធ្វើការសម្រប់សម្រួលនិងសហការ ជាមួយក្រុមការងារក្រសួង ដើម្បីទទួលបានពត៌មានថ្មីៗអំពីវឌ្ឍនភាពនៃជំងឺអេដស៍ ជាពិសេសសូមមន្តី្រគ្រប់ការិយាល័យ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅតាមសហគមន៍ជនបទ ត្រូវឆ្លៀតបញ្ជៀបការអប់រំយល់ដឹងអំពីជំងឺអេដស៍ ដូចជាការការពារកុំឱ្យឆ្លង ការបញ្ឈប់ការរើសអើងលើអ្នកផ្ទុកជំងឺអេដស៍ ជាដើម ហើយបើដឹងថាក្នុងសហគមន៍មានអ្នកផទុកជំងឺអេដស៍ត្រូវជំរុញគាត់ឱ្យទៅទទួលសេវាគាំពាររបស់រាជរដ្ឋាភិបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ ហើយក្នុងនាមមន្ត្រីនៃក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ យើងបេ្តជ្ញារួមចំណែក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទមានសុខភាពល្អ ជៀសផុតពីរោគប្រចាំកាយបាន ដែលជាផ្នែកមួយក្នុងគោលដៅរបស់រាជរដ្ឋាភិបាលសម្រេចឱ្យបាននៅឆ្នាំ២០៣០កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្បម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕ អត្ថបទ៖ ភិរុណ






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦