ព័ត៌មាន
ACU សម្រេចឃាត់ខ្លួនអតីតអភិបាលស្រុកល្វាឯម ទាក់ទិនសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត
លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួន ក្រោយមន្ដ្រីសាកសួរ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម គឺស្ថិតក្នុងសំណុំរឿងសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីបែកធ្លាយនូវការសូកប៉ាន់នេះ លោក កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការឃាត់ខ្លួនលោក កន សុខកាយ គឺបន្ទាប់ពីក្នុងថ្ងៃដដែលនេះអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោិ៍សាត់ ដែលសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត នេះដែរ និងមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦