ព័ត៌មាន
ក្រុមគ្រូពេទ្យរាជធានី បន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោក រស់ ញឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា ក្រុមការងារគ្រូពេទ្យ បានចុះផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការដំបូង នៅថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃនេះ។ សម្រាប់ព្រឹកនេះ ក្រុមការងារគ្រូពេទ្យរបស់យើង បានចុះផ្តល់វ៉ាក់សាំងដល់៧ភូមិ ចាប់ពីភូមិសែនសុខទី១ រហូតដល់ភូមិសែនសុខទី៧ ក្នុងសង្កាត់ឃ្មួញ ដែលមានចំនួន២១ទីតាំង ក្នុងនោះក៏មានក្រុមគ្រូពេទ្យផ្តល់វ៉ាក់សាំងចល័តតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ហើយយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏ដូចជាទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹសុត្ថិភាពសុខាភិបាល ការពារពីការរីករាលដាល នៃជំងឺនានា និងគាំទ្រដល់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល និងស្អូច។
ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលនាំយកកូនៗ និងចៅៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច និងអ្នកស្ម័គ្រចិត្តភូមិ ស្ថិតក្នុងភូមិសែនសុខទី៦ ដែលបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ២០០៥មកម្លេះ បានគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដែលបានប្រឹងប្រែង ការពារកុមារទាំងអស់ទូទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។
បើតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អំឡុងពេលយុទ្ធនាការផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយជឿជាក់ថា ក្នុងយុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាល នឹងបន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើយ៉ាងណាការផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេសកុមារដែលរស់នៅតំបន់រងហានិភ័យខ្ពស់ និងកន្លែងដែលពិបាកទៅដល់ដូចជា កុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នករស់នៅក្នុងសហគមន៍ដាច់ស្រយាលនៅតាមជនបទ កុមារតូចតូចជនជាតិភាគតិច និងកុមារអន្តោប្រវេសន៍៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ