ព័ត៌មាន
សំណុំរឿងសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត មានមនុស្ស ៦នាក់ហើយត្រូវបានឃាត់ខ្លួន
មនុស្សចំនួន ៦នាក់ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត និងគូកន។
គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមនុស្សចំនួន ៦នាក់ហើយ ដែលត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែង តួនាទី តាមរយៈឈ្មោះ លី សាម៉េត និងគូកន។
មនុស្សទាំង ៦នាក់នោះ គឺមាន៤នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និង២នាក់ត្រូវបាននគរបាលនាំខ្លួនបញ្ជូនទៅតុលាការ។ អ្នកដែលត្រូវបាននគរបាលនាំខ្លួនគឺមានឈ្មោះ ដួង តារា និងឈ្មោះ លី សាម៉េត ដែលមកដល់ពេលនេះអ្នកទាំង២ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់រួចហើយ ដោយឈ្មោះ ដួង តារា ភេទប្រុស ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងឈ្មោះ លី សាម៉េត ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ចំពោះមនុស្ស ៤នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន មាន២នាក់កំពុងស្ថិតក្នុងដំណាកកាលសាកសួររបស់តំណាងអយ្យការ និង២នាក់ទៀតត្រូវបានតំណាងអយ្យការចោទប្រកាន់រួចហើយ ក្នុងនោះមានឈ្មោះ អ៊ុត ធី ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឈ្មោះ មួង ឃីម ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះមនុស្ស២នាក់កំពុងស្ថិតក្នុងដំណាក់កាលសាកសួររបស់តំណាងអយ្យការមានឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦