ព័ត៌មាន
កម្ពុជាបង្ហាញសក្តានុពលវិនិយោគដល់ក្រុមវិនិយោគិនមកពីទីក្រុងណានជិង ប្រទេសចិន
ភ្នំពេញ ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងទីក្រុងណានជីង-កម្ពុជា ដោយមានការចូលរួមពីលោក វ៉ាង ហ័រ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សក្រុងណានជីង និងជាប្រធាននាយកដ្ឋាន និងលោកបណ្ឌិត លី ជុនជី ស្ថាបនិកសមាគមសហគ្រិនចិននៅកម្ពុជា នៅរាជធានីភ្នំពេញ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តាមរយៈកម្មវិធីសន្និសីទនេះ បានផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីបង្ហាញឲ្យអ្នកវិនិយោគចិន បន្តចូលមកកម្ពុជាកាន់តែច្រើនឡើងថែមទៀត ខណៈក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានៅតែបន្តរក្សាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។
អ្នកឧកញ៉ា បានឲ្យដឹងទៀតថា ក្រៅពីនេះសមាគមក៏បានង្ហាញអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាទៅកាន់បណ្តាក្រុមហ៊ុនចិន ផ្តោតទៅលើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, វិស័យឧស្សាហកម្មកាត់ដេរ, វិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះ ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់អ្នកវិនិយោគជាជនជាតិបរទេស ដោយមិននមានការរឹតត្បិតលើការប្តូរប្រាក់បរទេស ហើយអ្នកវិនិយោគអាចដក និងដាក់ប្រាក់បានដោយសេរី ដែលធ្វើឲ្យមិនមានហានិភ័យសំរាប់អ្នកវិនិយោគឡើយ។
យោងតាមសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គិតក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងចិន សម្រេចបានចំនួនប្រមាណ ១២,៣៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានចំនួន ១,៤២ពាន់លានដុល្លារ កើនឡើង ២១%។ ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួនប្រមាណ ១០,៩៥ពាន់លានដុល្លារ កើនឡើង ២៣% ពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦