ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ផ្ដាំផ្ញើដល់សិក្ខាកាមពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាត រាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ
ព្រះវិហារ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដាំផ្ញើដល់សិក្ខាកាម នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាត រាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងជំរុញឱ្យនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នឹងត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ហើយយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានឧទ្ទេសនាមទាំងនៅក្នុងថ្នាក់ និងនៅលើទីលានហ្វឹកហាត់ នឹងបន្តខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការរបស់ថ្នាក់លើជាពិសេស គឺការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន។
ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងកម្លាំង ទាំងសមត្ថភាពចំណេះដឹង ជំនាញ និងការពង្រឹងនូវកាយសម្បទាឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដូចមានក្នុងទិសស្លោក “កងកម្លាំង គឺត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួនជាប់ជានិច្ច”ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយនូវគ្រប់សភាពការណ៍ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បានថ្លៃងបញ្ជាក់ពីការបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើរជើងថ្នាក់ ពួក ក្រុម កងអនុសេនាតូច បានបញ្ចប់ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ដោយមានគោលការណ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយប្រសិទ្ធិភាព ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជានិច្ចជាកាល តែងតែផ្តល់នូវការរំលឹកដាស់តឿន ទំនុកបំរុងឧបត្ថម្ភនានា លើការងារហ្វឹកហ្វឺន បំប៉នជំនាញ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺន ជាប្រចាំសំដៅធ្វើឱ្យកងទ័ពមានសមត្ថភាពគុណភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជ័យនាពេលនេះ៕












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក