ព័ត៌មាន
ការពពោះជំនួសបានកម្រើកជាថ្មីនៅកម្ពុជា ខណៈជំនាញកំពុងតាមប្រមាញ់មេខ្លោង
ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើកឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការតាមប្រមាញ់តាមចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេលបច្ចុប្បន្នអំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស របស់ជនល្មើសមានការប្រែប្រួល ដែលធ្វើឲ្យមានភាពស្មុគស្មាញ ព្រោះករណីខ្លះ ជនល្មើស និងជនរងគ្រោះមានភាពច្រឡំគ្នា ។
លោកជំទាវ បន្តថា សម្រាប់បទល្មើសជួញដូរមនុស្សនោះ គឺភាគច្រើនកើតឡើងតាមរយៈប្រព័ន្ធអនឡាញ ហើយសម្រាប់ឆ្នាំនេះ ក៏បានឃើញនូវករណីថ្មីមួយទៀត ដែលកម្ពុជាបានបាត់ជាច្រើនឆ្នាំមកហើយនោះ គឺការពពោះជំនួស ដែលករណីនេះបង្កឡើងដោយជនបរទេស គឺពួកគេបានចាក់មេជីវិតពីក្រៅប្រទេស ហើយមកសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅបន្តពួកគេ នឹងលក់ទារកទៅឲ្យបរទេសផ្សេងៗទៀត។
លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅតែមានការសូមជួយអន្តរាគមន៍ពីជនមួយចំនួន ប៉ុន្តែប្រមាណជា ៨០ភាគរយ មិនមែនជាករណីអំពើជួញដូរមនុស្សនោះទេ ព្រោះករណីខ្លះ ពួកគេជាជនបរទេស ហើយបានចូល និងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយខ្លាចមានទោសទណ្ឌ ទើបបង្កើតរឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ។ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវករណីបទល្មើស អំពើជួញដូរមនុស្សបន្ថែមទៀត តាមរយៈអនុវត្តវិធានការ ឬផែនការដែលមានស្រាប់ ឬស្វែងរកនូវវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការទប់ស្កាត់នូវបទល្មើសនេះ ជាមួយនឹងការបន្តកិច្ចសហប្រតិបត្តិការគ្រប់ដៃជាតិ និងអន្តរជាតិ រួមជាទាំងប្រទេសជិតជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
