ព័ត៌មាន
សម្ដេចធិបតី ៖ អ្នកនយោបាយកុំយករឿងនយោបាយទៅភ្ជាប់រឿងបច្ចេកទេសតែត្រូវធ្វើគិតពីផលប្រយោជន៍ជាតិ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្ដេចធិបតី មានប្រសាសន៍ថា ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច តែងតែភ្ជាប់រឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសទៅក្នុងរឿងនយោបាយរបស់ពួកគេ។ សម្ដេចធិបតី បញ្ជាក់ថា ដូចជាករណីរឿងក្រុមនយោបាយជ្រុលនិយម បានចោទមកសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន ថាផ្សំគំនិតគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារ ប៉ុន្ដែតាមពិតគឺគ្មានកិច្ចការងារនេះទេ រឹតតែគ្មានការចរចាគ្នាណាមួយធ្វើឱ្យបាត់សិទ្ធិដល់ការចរចាគ្នាលើកិច្ចការងារព្រំដែនដែរ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម ពួកគេតែងតែទាញរឿងសេដ្ឋកិច្ច និងរឿងបច្ចេកទេសករណីបូរណភាពទឹកដី អធិបតេយ្យភាពនេះ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជាដែលបានវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ដោយនៅមិនទាន់រាប់បញ្ចូលដែនដីកោះនៅឡើយនោះទេ។ សម្ដេចធិបតីក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ នៅក្រោយកម្ពុជាចរចាបញ្ហាព្រំដែនចប់សព្វគ្រប់ ដែលមានទំហំកើនលើសតួលេខ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅទៀត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN