ព័ត៌មាន
IPTP11 បានរួមគ្នាប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការពារសន្តិភាព
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ IPTP11 ដែលមាន ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ជាប្រធានអង្គប្រជុំ និងឯកឧត្តម Iulius Marian Firczak សមាជិកសភារ៉ូម៉ានី ជាសហប្រធាន។
យោងតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃIPTP11 បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងធ្វើសមាហរណកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅក្នុងការបង្កើតគោលនយោបាយ ដើម្បីដោះស្រាយបញ្ហានូវប្រឈមជាសាកល និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយអង្គប្រជុំបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាកត្តាជំរុញដ៏សំខាន់នៃវឌ្ឍនភាពសង្គម និងកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យមានសន្តិភាព និងសន្តិសុខ ។ ការវិនិយោគលើវិស័យទាំងនេះអាចទប់ស្កាត់ជម្លោះ ដោះស្រាយវិវាទ និងដោះស្រាយបញ្ហាឫសគល់នៃអំពើហិង្សា រួមចំណែកដល់ការរួបរួម និងស្ថិរភាពសង្គម ។
អង្គប្រជុំបានឯកាពសហការគ្នា ដើម្បីាញយកសក្តានុពលពេញលេញ នៃព័ត៌មាន និងទំនាក់ទំនង ដោយ (១). បង្កើតច្បាប់សម្រាប់គ្រប់គ្រងបច្ចេកវិទ្យា, (២). ត្រួតពិនិត្យច្បាប់ឡើងវិញ ដើម្បីសមភាព និងបរិយាបន្ននៃបច្ចេកវិទ្យា ដោយមិនទុកនរណាម្នាក់ចោល ជាពិសេសកុមារ, (៣) ធានាថាឌីជីថលនីយកម្មមិនប៉ះពាល់ដល់បរិស្ថាន (៤)ដាក់បញ្ចូលបច្ចេកវិទ្យាជាសសរស្តម្ភទី៤ នៃអភិបាលកិច្ចសាធារណៈ ប្រកបដោយប្រសិទ្ធភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦