ព័ត៌មាន
IPTP11 មានទស្សនៈរួមប្រើប្រាស់ការទូតសភា និងភាពជាដៃគូអន្តរជាតិ ដើម្បីជ្រោងយុត្តិធម៌ពិភពលោក
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ IPTP11 ដែលមាន ឯកឧត្តមបណ្ឌិត Epainete Djangrang Sende អនុប្រធានទី៥ នៃក្រុមប្រឹក្សាជាតិ ជាប្រធានអង្គប្រជុំ និងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាកម្ពុជា ជាសហប្រធាន។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ នៃ IPTP11 បានប្រជុំពិភាក្សាដើម្បីជំរុញប្រសិទ្ធភាពការងារសភា ដើម្បីកសាងក្របខណ្ឌច្បាប់ ដែលធានាដល់យុត្តិធម៌ ភាពអត់ឱន និងសន្តិភាព ដោយកិច្ចពិភាក្សាបានលើកឡើងពីសារៈសំខាន់ នៃតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការការពារសន្តិសុខទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការនីតិរដ្ឋ ។
ក្នុងន័យនេះ យុត្តិធម៌ និងសន្តិភាពត្រូវបានធានា ដោយការមិនមានជម្លោះ និងប្រព័ន្ធយុត្តិធម៌ដែលគោរពសិទ្ធិមនុស្ស ហើយការសម្រេចបានបរិយាបន្នកំណើន ការអប់រំ សុខាភិបាល និងការលុបបំបាត់ភាពក្រីក្រ គឺជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាភាពយុត្តិធម៌ និងសុខសន្តិភាព នៅក្នុងសង្គម ។
ជារួមអង្គប្រជុំបានជំរុញការប្តេជ្ញាចិត្ត ក្នុងការសម្រេចបានការពង្រឹងនូវទស្សនវិស័យរួមគ្នា ដើម្បីពិភពលោកមួយប្រកបដោយភាពយុត្តិធម៌ ការយោគយល់ ការគោរពសិទ្ធិមនុស្ស និងគោរពតាមគោលការណ៍នីតិរដ្ឋ តាមរយៈការទូតសភា និងភាពជាដៃគូអន្តរជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦