ព័ត៌មាន
សម្តេចធិបតី អំពាវនាវបណ្ដាប្រទេស និងដៃគូទាំងអស់ រួមគ្នា សម្រេចឱ្យបានគោលដៅពិភពលោកគ្មានមីន
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បណ្តាប្រទេស និងដៃគូទាំងអស់ រួមគ្នា ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅ ពិភពលោកគ្មានមីន ខណៈគ្រាប់មីននេះ បានធ្វើឲ្យប្រជាជនកម្ពុជា មានការលំបាកយ៉ាងខ្លាំង ក្នុងការទទួលយកនូវសន្តិភាព។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទាំងអ្នកវិនិយោគទាំងអ្នកទេសចរពួកគេនឹងមិនមកប្រទេសណាដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន»នោះទេ ហើយការរស់នៅជាមួយគ្រាប់មីននេះដែរ បានធ្វើឲ្យប្រជាជនកម្ពុជា មានភាពលំបាកយ៉ាងខ្លាំង។ មួយវិញទៀតស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្តវាជាការរំលឹកជាប្រចាំថ្ងៃអំពីភាព រន្ធត់ពីអតីតកាលរបស់ប្រជាជនកម្ពុជា។ គ្រាប់មីននេះ ហើយបានធ្វើឲ្យមនុស្សជាតិទាំងមូលជួបមហន្តរាយ ដូច្នេះយើង ទាំងអស់គ្នាគប្បីរួមគ្នាលុបបំបាត់វាឲ្យអស់ពោលឺធ្វើយ៉ាងណាឲ្យិភពលោកគ្មានមីន។
សម្តេចធិបតី ហ៊ុន ម៉ណែត បានលើកឡើងទៀតថា កម្ពុជា ជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមដ៏រាំរ៉ៃ ហើយគ្រាប់មីនដែលសល់ពីសង្រ្គាមនេះ បានរាយប៉ាយលើផ្ទៃដីកម្ពុជាជាច្រើន ប៉ុន្តែកម្ពុជាបានពុះពារយ៉ាងខ្លាំង ដែលមានការចូលរួមពីប្រទេសជាដៃគូ និងអង្គការនានាបានជួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសផងនោះ បានធ្វើឲ្យកម្ពុជាបច្ចុប្បន្ននេះបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រេចបានជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួនបីលានគ្រាប់ បានបោសសម្អាត មីនលើផ្ទៃដីជាងបីពាន់គីឡូម៉ែត្រក្រឡា ហើយបានប្រែក្លាយរាជធានី-ខេត្ត១៥ ក្នុងចំណោម២៥ រាជធានីខេត្តអស់មីនផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអះអាងផងដែរថា ចំនួនជនរងគ្រោះដោយសារគ្រាប់មីនជាមធ្យមជាងបួនពាន់បីរយនាក់ក្នុង មួយឆ្នាំ ពោលគឺឆ្នាំ១៩៩៦ មកតិចជាងមួយរយនាក់ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
នៅក្នុងអង្គប្រជុំខាងលើនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងផងដែរថា ទឹកដីដែលធ្លាប់មានមីន ពេលនេះបានក្លាយទៅជាដីដែលមានជីវជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម ហើយបានជួយប្រជាពលរដ្ឋខ្មែររាប់លាននាក់ចេញពីភាពក្រីក្រ ខណៈផ្ទៃដីប្រមាណ ៨០ភាគរយ ត្រូវបានយកទៅប្រើប្រាស់លើវិស័យកសិកម្ម ហើយដីដែលនៅសេសសលត្រូវបានយកទៅធ្វើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់តភ្ជាប់ទូទាំងប្រ ទេស ដោយបានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតដល់សព្វថ្ងៃនេះផងដែរ។ ជាងនេះទៅទៀតបានផ្តល់ឲ្យភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ រួមទាំងអ្នកវិនិយោគមកទស្សនាកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦