ព័ត៌មាន
សម្ដេចតេជោ ៖ ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតពលរដ្ឋ
សម្ដេចតេជោ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងធ្វើនៅទូទាំងប្រទេស ដូច្នេះ អ្នកបើក បរទាំងអស់ មុននឹងបើកបររថយន្ត …
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរឹតបន្តឹងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបញ្ចៀសគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។
នៅមុនពេលមន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលនឹង ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះទៅ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែ មេសា នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់អ្នកបើកបរ ទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយ នឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។
សម្ដេចតេជោ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងធ្វើនៅទូទាំងប្រទេស ដូច្នេះ អ្នកបើក បរទាំងអស់ មុននឹងបើកបររថយន្ត ត្រូវមានប័ណ្ណបើកបរពិតប្រាកដត្រឹមត្រូវ ត្រូវបង់ពន្ធរថយន្ត និងបង់ថ្លៃ សេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងធ្វើចរាចរនៅលើដងផ្លូវសាធារណៈ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះ គឺដើម្បីធានា សុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ កើត មានទៅលើសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ដោយផាកពិន័យច្រើនជាងមុន ហើយការអនុវត្តនេះ នឹងប្រកបដោយ មានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ផងដែរ៕

ដកស្រង់ពី៖ BTV
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ