ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌា សរសើរសម្តេចតេជោថា គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អ
ភ្នំពេញ៖ នៅក្នុងសន្ទនាតាមរយៈទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១០ មិថុនា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងកោតសរសើរចំពោះចំពោះសម្តេចតេជោថា គ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ និងជាគំរូមួយសម្រាប់ពិភពលោក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទំនាក់ទំនងទ្វេភាគី និង តំបន់ជាដើម។
នៅក្នុងកិច្ចសន្ទនានោះ លោក ណារិនដ្រា ម៉ូឌីបានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ថា គ្រប់គ្រងបានល្អប្រសើរនូវជំងឺកូវីដ១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក ខណៈ មេរោគដ៏កាចសាហាវមួយនេះកំពុងផ្ទុះរីករាលដាលយ៉ាងខ្លាំងទូទាំងសកល ដែលបណ្តាលឲ្យមនុស្សជាតិ ឆ្លង និងស្លាប់រាប់លាននាក់នោះ។
ក្នុងកិច្ចសន្ទនាភាគីទាំងពីរ ក៏បានអគុណគ្នាទៅវិញទៅមកចំពោះការយកចិត្តទុកដាក់និងសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញនៃពលរដ្ឋរៀងៗខ្លួន ដែលជាប់នៅប្រទេសមួយទៀត ខណៈយន្តហោះមួយគ្រឿងនឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ពីប្រទេសឥណ្ឌាមកកម្ពុជាវិញនៅថ្ងៃទី១២ ខែមិថុនា នេះ។ ចំណែកពលរដ្ឋ ឥណ្ឌាបានត្រឡប់ទៅស្រុកកំណើតវិញ តាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនាដដែល ដែលមានចំនួន២៨០នាក់។
បើតាមសេចក្តីប្រកាស ព័ត៌មានដដែល សម្តេចតេជោ ហ៊ុន សែន និងលោកណារិនដ្រា ម៉ូឌី ក៏បានប្តេជ្ញាពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទាំងទ្វេភាគី តំបន់និងពិភពលោក ដោយក្នុងនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានចាត់ទុកប្រទេសកម្ពុជាថា ជាផ្នែកមួយដ៏សំខាន់នៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាង កើតរបស់ឥណ្ឌា(Act East policy)៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
