ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលអំពាវនាវ៦ចំណុចទៅកាន់ជនរួមជាតិ
ម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនជនរួមជាតិដើម្បីសម្តែងនូវការអបអរសាទរដល់ទិវាជាតិអប់រំបណ្ដុះបណ្ដា លបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៣…
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនជនរួមជាតិដើម្បីសម្តែងនូវការអបអរសាទរដល់ទិវាជាតិអប់រំបណ្ដុះបណ្ដា លបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៣ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ក្រោមប្រធានបទ«TVET ធ្វើឱ្យ ជីវិតកាន់តែប្រសើរ» ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិចូលរួមនូវក្នុងយុទ្ធនាការផ្សាព្ធផ្សាយទិវាជាតិនេះឲ្យបានផុលផុសអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងការអភិវឌ្ឍជំនាញឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពសំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។
នៅក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់លំ ដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែន រដ្ឋាភិបាលដៃគូ អភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិដូចខាងក្រោម៖
១.បន្តចូលរួមទប់ស្កាត់កុំឱ្យរលកទី ២នៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ឆ្លងរីករាលដាលនៅតាម សហគមន៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ អន្តេវាសិកដ្ឋាន សហគ្រាស គ្រឹះស្ថាន កន្លែង ស្នាក់នៅ និងក្នុងចំណោមសិស្សានុសិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កម្មករនិយោជិតនិងនិយោជកដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ សុខភាពនិងសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបន្តខិតខំផ្តល់ការបណ្ដុះបណ្ដាលតាមថ្នាល បច្ចេកវិទ្យាព័ត៌មាន ដោយជៀសវាងការមើល ស្រាលចំពោះស្ថានការណ៍បច្ចុប្បន្ន ដែលអាចនាំឱ្យកើតមានវិប្បដិសារីចំពោះខ្លួននិងក្រុមគ្រួសារជាទីស្រឡាញ់។
២.បន្តទាញយកផលឱ្យបានជាអតិបរមា ពីវិធានការអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចសង្គមទាំងអស់របស់ រាជរដ្ឋាភិបាល ដើម្បីរក្សាសកម្មភាពអាជីវកម្ម លើកស្ទួយកំណើន រក្សាការងារ បង្កើតការងារថ្មី លើកកម្ពស់ សមត្ថភាពជំនាញ និងទ្រទ្រង់លំនឹងជីវភាពរបស់ក្មួយៗកម្មករនិយោជិត។
៣. បន្តគាំទ្រអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដើម្បីធានាថាកម្លាំងពលកម្មរបស់បងប្អូន ប្រជាពលរដ្ឋដែលអាចចាប់យកឱកាសការងារនិងលើកស្ទួយឱ្យសេដ្ឋកិច្ចជាតិអាចស្ទុះងើបឡើងវិញបានយ៉ាងរហ័សបន្ទា ប់ពីវិបត្តិជំងឺកូវីដ១៩ព្រមទាំងធានាថាកង្វះជំនាញនឹងមិនក្លាយជាឧបសគ្គធ្ងន់ធ្ងរដល់ការសម្រេចបាននូវកំណើនខ្ពស់និងអនាគតភ្លឺស្វាងក្នុងរយៈពេលមធ្យមនិងវែង ខាងមុខ។
៤.បន្តជំរុញលើកទឹកចិត្តនិងបង្កើនការចុះឈ្មោះកូនចៅចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីមានចំណេះដឹង ចំណេះធ្វើ ជំនាញច្បាស់លាស់ឥរិយាបថការ ងារនិងសីលធម៌វិជ្ជាជីវៈល្អដែលជាកត្តាកំណត់ភាពប្រកួតប្រជែងសម្រាប់ចាប់យកឱកាសការងារល្អក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដែលនាំឱ្យគ្រួសារមានប្រាក់ ចំណូលនិងជីវភាពកើនឡើងនិងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍដូចដែលប្រធានបទនៃ ទិវាជាតិនេះបានលើកឡើង «TVETធ្វើឱ្យជីវិតកាន់តែប្រសើរ »។
៥.គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានាសូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេក ទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹង អំពីសារៈសំខាន់លើវិស័យនេះក្នុងចំណោមសាធារណជន។
៦.ដោយឡែកក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៣ក្រោមប្រធានបទ «TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ» នេះសូមក្រសួង ស្ថាប័ន ពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជនអង្គការ មិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការ ផ្សព្វផ្សាយទិវាជាតិនេះឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖នៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើរតួនា ទីជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងជំនាញព្រមទាំងឥរិយាបថការងារនិងសីលធម៌វិជ្ជាជីវៈល្អដែលជាមូលដ្ឋានចម្បងសម្រាប់ជំរុញល្បឿនកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារល្អសម្រាប់ប្រជាពលរដ្ឋដោយសារមូលធនមនុស្សគឺជាកត្តាកំណត់នៃផលិតភាពការងារការបង្កើតតម្លៃបន្ថែមសមត្ថភាពប្រកួ តប្រជែងភាពទាក់ទាញសម្រាប់ការវិនិយោគពីបរទេសនិងការចាប់យកបច្ចេកវិទ្យាថ្មី ។ ទន្ទឹមនឹងនេះជំនាញវិជ្ជាជីវៈក៏ចូលរួមចំណែកដ៏សំខាន់ក្នុងការបែងចែកផល លាភនៃកំណើនប្រកបដោយសមធម៌និងបរិយាបន្ន ដោយដើរតួនាទីជាស្ពានចម្លងរវាងកំណើននិងការងារដោយហេតុថាប្រសិនបើមិនមានជំនាញសមស្របទេ ប្រជា ពលរដ្ឋក៏មិនអាចឈានទៅចាប់យកឱកាសការងារល្អដែលបង្កើតឡើងដោយកំណើនបានដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថាក្នុងបរិបទដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចមានការរីកចម្រើនផ្លាស់ប្តូរយ៉ាងរហ័សដូចជាកម្ពុជាយើងព្រមជាមួយនឹងវិវឌ្ឍនៈបច្ចេកវិទ្យាដ៏ លឿនក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលធ្វើឱ្យតម្រូវការជំនាញមានការប្រែប្រួលយ៉ាងខ្លាំងតាមរយៈការបង្កើតការងារថ្មីដែលមិនធ្លាប់មានពីមុនមកជំនួស ការងារដែលមានស្រាប់ជំនាញវិជ្ជាជីវៈដើរតួនាទីចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចរក្សាស្ថិរភាពការងារនិងអាចផ្លាស់ប្តូរទៅរកការងារថ្មីបានយ៉ាងរហ័ស ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកដោយយល់ច្បាស់អំពីសារៈសំខាន់ចាំបាច់នៃជំនាញវិជ្ជាជីវៈដូចបានលើក ឡើងខាងលើរាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយ ជាតិហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិវឌ្ឍនៈនិងការប្រែប្រួលយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យានិងទីផ្សារការងារព្រមទាំងក្តីរំពឹងទុកកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អនិងកម្រិតជីវភាពកាន់តែប្រសើរ ។
ជាក់ស្តែង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះបានផ្តល់អាទិភាពខ្ពស់ជាងគេបំផុតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្ពោះទៅសម្រេចបាននូវគោលដៅ”យុវជន ម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”សំដៅកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់។ លើស ពីនេះដើម្បីបង្កើតឱ្យមានភាពប្រទាក់ក្រឡាគ្នាកាន់តែមុតស្រួចស៊ីជម្រៅផ្នែកអាទិភាពគោលនយោបាយរវាងការបណ្តុះបណ្តាលលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ប្រជា ពលរដ្ឋនិងការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឈានទៅពឹងផ្អែកលើកំណើនផលិតភាពព្រមទាំងការត្រៀមចាប់យកឱកាសនិងជម្នះផលវិបាកជាយថាហេតុពីបដិវត្ត ន៍ឧស្សាហកម្ម៤.០ សំដៅលើកស្ទួយភាពប្រកួតប្រជែងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ និងការបង្កើតការងារកាន់តែល្អដែលជាមូលដ្ឋានឆ្ពោះទៅសម្រេចក្តីប្រាថ្នាក្នុង ការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានបូកបញ្ចូលរួមគ្នាទៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នូវអាទិភាពនៃគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ ២០១៥-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តឱ្យសម្រេចបានដោយជោគជ័យនូវចក្ខុវិស័យនិងគោលនយោបាយខាងលើបានបង្ហាញឱ្យឃើញតាមរយៈការបង្កើនថវិកាជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទន្ទឹមនឹងការកែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់ដើម្បីលើកកម្ពស់គុណ ភាពនិងពង្រីកលទ្ធភាពទទួលបានការបណ្តុះបណ្តាលសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ។ជាលទ្ធផលនាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋអាចទទួលបាន ការ បណ្តុះបណ្តាលជំនាញដោយងាយស្រួលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងឯកជននិងអង្គការ សមាគមនៅទូទាំងរាជ ធានីខេត្ត ដោយកម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាព ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លីនិងវែងទាំងក្នុង និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថាន សហគ្រាស សហគមន៍និងដោយចល័ត។ជារួមក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាមសិស្សានុសិស្ស និស្សិត និងកម្មករនិយោជិតជាង២០ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញថ្មីនិងលើកកម្ពស់ជំនាញរបស់ខ្លួនហើយបានចាប់យកឱកាសការងារល្អៗ និង បង្កើតមុខរបរដោយខ្លួនឯងដោយជោគជ័យ ៕
ដកស្រង់ចេញពី ៖ កម្ពុជាថ្មី
-
ព័ត៌មាន1 week ago
រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ អាជ្ញាធរទន្លេសាបសហការជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច
-
ព័ត៌មាន5 days ago
ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យព្រះកេតុមាលា
-
ព័ត៌មាន1 week ago
ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ
-
ព័ត៌មាន2 days ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា1 week ago
ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ
-
កីឡា3 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
ព័ត៌មាន5 days ago
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២