ព័ត៌មាន
អាហារូបករណ៏ អាជីណូម៉ូតូអាស៊ាន-ថៃ
ក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា)ជម្រាបជូនដល់សិស្សនិស្សិតទាំងអស់អោយបានជ្រាបថា៖
ក្រោមជំនួយឧបត្ថម្ភពី មូលនិធិអាជីណូម៉ូតូប្រទេសថៃ បានផ្ដល់អាហារូបករណ៏សម្រាប់សិស្សនិស្សិតកម្ពុជាកំរិតអន្តរជាតិ(International Program)ចំនួនពីរកន្លែងគឺថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ផ្នែកទីផ្សារ នៅសាកលវីទ្យល័យដែលល្បីនៅប្រទេសគឺ សាកលវីទ្យល័យ Mahidol។
- លក្ខខណ្ឌសម្រាប់ចូលរួម
- ជនជាតិខ្មែរ
- មានកំណត់ត្រាការសិក្សាល្អប្រសើរ និងជួបជាមួយតំរូវការផ្សេងៗខាងក្រោម។
- មានការតំាងចិត្តខ្ពស់ក្នុងការសិក្សា និងមានបំណងចូលធ្វើការនៅក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុនចំនីអាហារឈានមុនគេនៅលើពិភពលោក។
- មានកាយសម្បទារឹងមាំ និងសុខភាពផ្លូវចិត្តល្អ។
- មិនមែនជាអ្នកទទួលអាហារូបករណ៍ប្រភេទផ្សេងទៀត។
- ត្រូវតែដាក់ពាក្យនិង អាចចូលរួមរាល់ជំហានក្នុងការជ្រើសរើស។
- ថ្នាក់បរិញ្ញាបត្រ
_សិស្សនិស្សិតកំពុងតែសិក្សាឆ្នាំទី១ ឫ ទី២ ជាមួយ GPAX យ៉ាងតិច 3.0
_មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងនិទេ្ទស “B” លើមុខវីជា្ជ ភាសាអង់គ្លេស និង គណិតវីទ្យាជាមូយនឹងនិទេ្ទស”C” លើមុខវីជា្ជផ្សេងទៀត។
_ពិន្ទុតេស្ត GED យ៉ាងហោចណាស់ 660 (បើមិនបានបញ្ជាក់ការសិក្សា)។
_ពិន្ទុសមត្ថភាពភាសាអង់គ្លេស៖ TLEFL 69 (iBT) ឫ IELTS 6.0 ឫ Doulingo 100។
_SATI (គណិតវីទ្យា) 100 ឫ ACT 25 ត្រូវបានទទួលយក (ប្រសិនបើមាន)។
- ថ្នាក់អនុបណ្ឌិត
_បព្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកទីផ្សារ ឫផ្នែកដែលពាក់ព័ន្ធមួយចំនួនជាមួយ GPAX យ៉ាងតិច 3.0។
_ពិន្ទុសមត្ថភាពភាសាអង់គ្លេស៖ TLEFL 68 (Internet-Based: IBT)
_ពិន្ទុសមត្ថភាព GMAT យ៉ាងតិច 500 កាលបរិច្ជតមិនលើសពី ៥ ឆ្នាំចុងក្រោយ។
_លិខិតឧទេ្ទសនាមចំនួន៣សាស្រ្តចារ្យ។
- និស្សិតអាហារូបករណ៏នឹងទទូលបាន៖
ចំណយពេញលើថ្លៃការសិក្សា និងប្រាក់ឧបត្ថម រួមទាំងវគ្គសិក្សាត្រៀមផ្សេងៗ (ប្រសិនបើមាន)
ប្រាក់ឧបត្ថមរស់នៅ និងកន្លែងស្នាក់នៅ
សំបុត្រយន្តហោះ (ទៅមក)
ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់
ចំណាយផ្សេងៗដូចជា ទិដ្ឋាការ ពន្ធព្រលានយន្តហោះ។ល។
ចំណាយកំឡុងពេលធ្វើចត្តាឡីស័ក។
ក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា)
អាស័យដ្ឋាន៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ផ្លូវជាតិលេខ៤ ខណ្ឌពោធ៍សែនជ័យ ភ្នំពេញ ប្រទេសកម្ពុជា 12404
ឈ្មោះអ្នកទំនាក់ទំនង៖ លោក មាន បញ្ញាវ៉ា លេខទូរស័ព្ទ៖ 023 729 3916/ 069 677 776/ 011 334 005
Email: [email protected]
Facebook Page: Ajinomoto Cambodia
-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
