ព័ត៌មាន
អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបូមទឹកដាក់ស្រូវប្រាំងជូនពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល
កណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យស្ថានភាពម៉ាស៊ីនបូមទឹកចំនួន ២ទីតាំងដែលឧបត្ថម្ភដោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កណ្តាលសម្រាប់ស្រោចស្រព ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកមុខកំពូល ចំនួន២ឃុំ ស្មើនឹង៤៨០ហិតារួមមាន៖ ទីតាំងរកាកោងទី១ មានចំនួន១៨០ ហិតា ស្ថិតនៅចំណុចបឹងត្រាំសសរ ទីតាំងរកាកោងទី២ ស្ថិតនៅចំណុចព្រែកគោហ៊េ មានចំនួន ៣០០ហិតា។
ក្នុងឱកាសនោះឯកឧត្តម ខុន សេរីរដ្ឋា បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់អស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកដល់ប្រជាកសិករ។ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ខិតខំរកដំណោះ ស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាពនឹងត្រូវគិតគូរចាំបាច់បំផុតលើការរក្សាទឹកទុកព្រោះរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយរយៈពេលវែង។
ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុកឃុំ ណែនាំដល់ប្រជាកសិករ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ព្រោះខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក។
ឯកឧត្តម បានថ្លែងទៀតថា ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។
ឯកឧត្តម ក៏សូមកោតសរសើរ ចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN