ព័ត៌មាន
ត្រឹមរសៀលនេះ ស្ថានភាពខ្យល់នៅភ្នំពេញ និងខេត្តភាគច្រើនមានគុណភាពល្អ ខណៈខេត្តសៀមរាប និងពោធិ៍សាត់បន្តនៅសន្ទស្សន៍ក្រហម
ភ្នំពេញ៖ គិតត្រឹមរសៀលម៉ោង២ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ស្ថានភាពខ្យល់នៅរាជធានីភ្នំពេញ និងខេត្តភាគច្រើនមានគុណភាពល្អ មានតែខេត្តសៀមរាប និងពោធិ៍សាត់ប៉ុណ្ណោះដែលនៅបន្តក្នុងសន្ទស្សន៍ក្រហម ដែលមានខ្យល់ពុលខ្លាំង។ នេះបើយោងតាមសេក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ២ រសៀល ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៨.៣៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
សេចក្ដីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថាសន្ទស្សន៍គុណភាពខ្យល់៖
ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់៖ មានខេត្តកំពត រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ
ពណ៌បៃតង គុណភាពខ្យល់ល្អ៖ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង
ពណ៌លឿង៖ មានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
ពណ៌ទឹកក្រូច៖ មានខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង
ពណ៌ក្រហម៖ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី