ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម
ព្រះសីហនុ៖ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ បញ្ចប់យ៉ាងរលូន និងសន្តិសុខស្ងប់ស្ងាត់ ខណៈគណបក្សនយោបាយចំនួន៤ ចុះបញ្ជីចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាងគេ។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងសម្រាប់មុខតំណែងក្រុមប្រឹក្សាក្រុងចំនួន១៣អាសនៈ ដោយអង្គបោះឆ្នោតមានចំនួន៣១រូប ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ មានការអញ្ជើញចុះពិនិត្យពីឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប, ភ្នាក់ងារគណបក្សនយោបាយ, អ្នកសង្កេតការណ៍ជាតិ។ បន្ទាប់ពីដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានបញ្ចប់ជាមួយការទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ បង្ហាញថា ក្នុងគណបក្សនយោបាយទាំង៤ ដែលចុះបញ្ជីចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ និងគណបក្សកម្លាំងជាតិ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាង។
ឯកឧត្តម ហង្ស ពុទ្ធា វាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចទាំងមន្រ្តីរៀបចំការបោះឆ្នោត អាជ្ញាធរ និង សមត្ថកិច្ច សហការគ្នាយ៉ាងល្អដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សំដៅធានាឱ្យដំណើរការបោះឆ្នោត និងអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតប្រកបការពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចកាត់ឃុំចំនួន៥ រួមមាន ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ក្លាយជាភូមិសាស្រ្តក្រុងទី៣ បួករួមទាំង ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។
ចំពោះតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ ត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាព ជាពិសេសក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច