ព័ត៌មាន
គណៈប្រតិភូជប៉ុន១២០នាក់ ទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈការសាងសង់សម្រេចបានជាង ៩៤%
ភ្នំពេញ៖ ក្រុមគណៈប្រតិភូជប៉ុនសរុបចំនួន១២០នាក់ ដឹកនាំដោយ ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដាខាងមុខនេះ។
ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កម្មវិធីនេះ ឲ្យដឹងថា ដំណើរទស្សនកិច្ចដែលដឹកនាំដោយ ឯកឧត្តម ឯកអគ្គរាជទូតនេះ គឺមានការចូលរួមពីអង្គការ ចាយកា (JICA) និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន។ ឯកឧត្តម បានបន្តថា ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឲ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ។
ឯកឧត្តម នាយកគ្រប់គ្រង បានបញ្ជាក់ថា ជាលទ្ធផលក្រោយពីបានពិនិត្យដោយផ្ទាល់នៅព្រលានយន្តហោះថ្មីនៅថ្ងៃនេះ ក្រុមហ៊ុនទាំងអស់របស់ជប៉ុន និងគណៈប្រតិភូជប៉ុនផ្សេងទៀត បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង និងមិននឹកស្មានថា ប្រទេសកម្ពុជាអាចសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាត 4F ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់សំខាន់ៗជាច្រើន បានប្រមូលផ្តុំគ្នាដើម្បីធ្វើកិច្ចការទាំងនេះ និងកិច្ចការលម្អិតជាច្រើនផ្សេងៗទៀត។
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០លានដុល្លារ ពីការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ដូចជា៖ ទី១. សាងសង់រួចរាល់នៅឆ្នាំ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ទី២. នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុងមួយឆ្នាំ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា