ព័ត៌មាន
បញ្ហាសន្តិសុខ និងអគ្គិភ័យនៅផ្សារទួលទំពូង ត្រូវបានត្រៀមធានាសុវត្ថិភាពយ៉ាងប្រសើរល្អ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
កិច្ចការងារធានាសន្តិសុខសុវត្ថិភាព ពិសេសការបង្ការលើបញ្ហាអគ្គិភ័យនៅក្នុងផ្សារទួលទំពូង ត្រូវបានគិតគូរយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ ពីសំណាក់ក្រុមគណៈកម្មាការគ្រប់គ្រងផ្សារទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះ ។
លោកចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បានប្រាប់ BTVឱ្យដឹងថា ដោយអនុវត្តទៅតាមគោលការណ៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្ពស់ លើការលក់ដូររបស់បងប្អូនអាជីវករនៅទូទាំងផ្សា ដោយបានពិនិត្យ និងចុះណែនាំមិនឱ្យមានការលក់ដូរ ឬចែកចាយគ្រឿងផ្ទុះ មានដូចជាផាវ ឬកាំជ្រួចនោះឡើយ ។
បន្ថែមពីលើការហាមប្រាមខាងលើហើយនោះ គណៈគ្រប់គ្រងផ្សារ ក៏បានចុះប់រំណែនាំជាប្រចាំ និងជារឿយៗដល់បណ្តាអាជីវករ សូមប្រុងប្រយ័ត្ន និងបង្ការឱ្យបានខ្ពស់បំផុតលើបញ្ហាអគ្គិភ័យ ដោយសូមពន្លត់ទៀនធូប និងបិទកុងតាក់ភ្លើងឱ្យបានរួចរាល់មុនពេលចាកចេញពីតូបទៅកាន់លំនៅឋាន ឬទៅដើរលេងកម្សាន្តតាមតំបន់នានា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ។
ទាក់ទងបញ្ហាអគ្គិភ័យនេះដែល បច្ចុប្បន្នផ្សារបានត្រៀមបំពង់អគ្គិភ័យសរុបជាង៥០០បំពង់ ហើយបំពង់អគ្គិភ័យទាំងអស់ បានពង្រាយទៅតាមតូបលក់ដូរ និងបានដាក់នៅចំណុចកណ្តាលនៅតំបន់សម្ខាន់ៗ ដើម្បីអាចឱ្យបងប្អូនអាជីវករ យកប្រើប្រាស់បានក្នុងការបាញ់ពន្លត់បឋម ប្រសិនកើតមានគ្រោះអគ្គិភ័យជាយថាហេតុណាមួយឡើងមកនោះ ។
លោកប្រធានផ្សារបន្តថា ស្ថានភាពទូទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកនេះ ពិសេសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ គឺមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានអញ្ចើញមកផ្សារ ដើម្បីទិញម្ហូបអាហារ និងសម្ភារៈផ្សេងៗ មានដូចជាទៀនធូប និងក្រដាសសែនជាដើម ដើម្បីត្រៀមសែនចូលឆ្នាំ តាមប្រពៃណីចិន នៅថ្ងៃ២៨ ស្អែកនេះ ។
លោកបានបញ្ជាក់ថា ថ្ងៃបុណ្យចូលឆ្នាំចិនរៀងរាល់ឆ្នាំ គឺផ្សារមានសភាពស្ងាត់ហើយ ព្រោះបងប្អូនអាជីវករ សុទ្ធតែកូនខ្មែរខ្សែស្រឡាយកាត់ចិន អញ្ចឹងហើយនៅថ្ងៃសែន ពួកគាត់លក់ដូរតែមួយព្រឹកប៉ុណ្ណោះ ហើយចាប់ពីថ្ងៃសែនទៅ អាជីវករភាគច្រើននឹងបិទទ្វារលក់ដូរ ដើម្បីប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនជួបជុំសាច់ញាតិក្រុមគ្រួសារ ឬធ្វើដំណើរទៅដើរលេងកម្សាន្តនៅទីជិតទីឆ្ងាយនានា ជាដើម ។
ប៉ុន្តែបើទោះបីជាយ៉ាងណា ក្នុងរយៈពេលពេញ០៤ថ្ងៃ នៃបុណ្យចូលឆ្នាំចិននេះ ក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារ ក៏មានក្រុមប្រចាំការជានិច្ច ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុង និងក្រៅបរិវេណផ្សារ មិនឱ្យមានអំពើ ឬបញ្ហាអសន្តិសុខណាមួយអាចកើតឡើងនោះឡើយ ៕ លីហេង







-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា