ព័ត៌មាន
ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន ក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិន មានចំនួនជាង ១ ៧០០ លានដុល្លារអាមេរិក ខណៈការនាំចូលទីផ្សារកម្ពុជាមានចំនួនជាង ១៣ ពាន់លានដុល្លារអាមេរិក។
ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបន្តងើបឡើង យ៉ាងល្អប្រសើរ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានកំពុងមាននិន្នាការកើនឡើង ទោះបីជញ្ជីងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ នៅមានគម្លាតឆ្ងាយពីគ្នាក៏ដោយ។
ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ ក្នុងបំណាច់ឆ្នាំ ២០២៤ មានកំណើនកើនឡើងខ្ពស់ ស្ថិតក្នុងទំហំទឹកប្រាក់ ប្រមាណជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៤ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន មានទំហំ ទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជាង ១៨ ភាគរយ ស្របពេលការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើនឡើង ជាង ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។
ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនវិញ, ថ្មីៗនេះ លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ី ជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ច សហប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ក្នុងនោះការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមក ទីផ្សារប្រទេសកម្ពុជា ដែលនិងជំរុញដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារអាមេរិក កើនឡើងប្រមាណជិត ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៤៦ ពាន់លានដុល្លារ អាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧