ព័ត៌មាន
កម្លាំងយោធា និងកម្លាំងសមត្ថកិច្ចបើកប្រតិបត្តការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង ដោយមិនអនុញាតអោយកើតមានឡើយ
កំពង់ឆ្នាំង៖ កម្លាំងយោធា និងកម្លាំងចម្រុះ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ(សម្រាស់) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយមិនអោយមាននៅលើផ្ទៃទឹកទៀតឡើយ ។ ប្រតិបត្តការនេះ នឹងបន្តជារៀងរហូតដោយត្រូវធ្វើទាំងក្នុងទន្លេសាប ព្រែក បឹង តំបន់អភិរក្ស ដែលមានបទល្មើសសម្រាស់នេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ថា៖ ចាប់ពីថ្ងៃនេះតទៅ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ត្រូវមានភារកិច្ចចុះបង្ក្រាបបទល្មើសនេសាទជាមួយកម្លាំងចម្រុះ ទាំងសម្រាស់ របាំងសាច់អួនវែងៗខុសច្បាប់ និងរបាំងស្បៃមុងក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងតាមបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមិនលើកលែងឡើយ ។ ប្រសិនបើយើងនៅបណ្តែតបណ្តោយអោយមានបទល្មើសបែបនេះកើតឡើងរហូត នោះត្រីទឹកសាបរបស់ប្រទេសកម្ពុជានឹងបាត់បង់ជាក់ជាមិនខាន ហើយអ្នកដែលទទួលផលមិនមែនប្រជាជនកម្ពុជាទាំងជាង១៧លាននាក់នោះឡើយ គឺពួកឈ្មួញមួយក្តាប់តូចតែប៉ុណ្ណោះ។ ដូចនេះកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ត្រូវចុះស្រាវជ្រាវកំណត់និយាមការអោយបានច្បាស់លាស់ ចុះបង្ក្រាបអោយអស់សម្រាស់ពីក្នុងទន្លេ ដោយមិនត្រូវទុកមែកឈើទៀតឡើយ។
កន្លងមក កម្លាំងចម្រុះដឹកនាំដោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រួមនិងអាជ្ញាធរខេត្តស្រុកឃុំ បាន និងកំពុងបង្ក្រាបបទល្មើសសម្រាស់ បទល្មើសរបាំងសាច់អួន និងរបាំងស្បៃមុងជាបន្តបន្ទាប់ ក៏ប៉ុន្តែគេសង្កេតឃើញថានៅរដូវបើកនេសាទនេះ មានបទល្មើសសម្រាស់កើតឡើងជាច្រើនដែលមានមេឈ្មួញធំៗនៅពីក្រោយ។ ដូចនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើកម្លាំងយោធា ជួយដល់ការងារកម្លាំងជលផល និងកម្លាំងចម្រុះ ធ្វើយ៉ាងណាបង្ក្រាបទាល់តែអស់ ដើម្បីអោយពូជត្រីទឹកសាបនៅកម្ពុជាសំបូរឡើងវិញ និងមាននិរន្តរភាព៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧