ព័ត៌មាន
ភូមិចំនួន៥ និង ឃុំ-សង្កាត់ចំនួន៥ ទទួលបានជ័យលាភីក្នុងវិស័យបរិស្ថានស្ថិតនៅខេត្តកណ្តាល
ភូមិចំនួន៥ និងឃុំ-សង្កាត់ចំនួន៥ ក្នុងចំណោមក្រុង-ស្រុកសរុបចំនួន១៣ ស្ថិតនៅខេត្តកណ្តាល ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣។ ពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់នេះ រៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។
នៅក្នុងអង្គពិធី ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យចំនួន០៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ០៥ ជំហាន ។ លើសពីនះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះ ទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិ-ឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់ ថែរក្សាបរិស្ថាន ក៏ដូចជាឲ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅ ឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល មានភូមិចំនួន៥ទទួលបានជ័យលាភីពីលេខ១ដល់លេខ៥ ដែលក្នុងរួមមាន៖ទី១.ភូមិសំណាញ់ នៅក្រុងតាខ្មៅ ទី២.ភូមិព្រែកជ្រូក នៅក្រុងអរិយក្សត្រ ទី៣.ភូមិល្ពៅកន្លែង នៅស្រុកកៀនស្វាយ ទី៤.ភូមិបឹងក្រោម នៅស្រុកលើកដែក និងទី៥.ភូមិថ្នល់ទទឹងនៅស្រុកអង្គស្នួល។ រីឯឃុំចំនួន៥ ទទួលបានជ័យលាភីនោះរួមមាន៖ទី១.ឃុំដីឥដ្ឋ នៅស្រុកកៀនស្វាយ ទី២.សង្កាត់តាខ្មៅ នៅក្រុងតាខ្មៅ ទី៣.ឃុំសំរោងលើ នៅស្រុកអង្គស្នួល ទី៤.ឃុំព្រែកអញ្ចាញ នៅស្រុកមុខកំពូល និងទី៥.សង្កាត់សំពៅពូន នៅក្រុងសំពៅពូន។
គួរបញ្ជាក់ដែរថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាននៅខេត្តកណ្តាល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់បែងចែកតាមចំណាត់ថ្នាក់នីមួយៗ៕ អត្ថបទ៖ទូច សោភ័ណ











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧