ព័ត៌មាន
សហគមន៏ផលិតបន្លែសិរីរាង្គសាក់ខេត្តស្វាយរៀងទទួលការគាំទ្រពីទីផ្សារក្នុងនិងក្រៅស្រុក
ស្វាយរៀង ៖ បន្លែសិរីរាង្គផលិតតាមរយះសហគមន៍ផ្គត់ផ្គង់បន្លែស្វាយរៀងហៅកាត់(សាក់)ត្រូវបានទីផ្សារក្នុងនិងក្រៅស្រុកបន្តគាំទ្រ ខណៈដែលសមាជិកសហគមន៍ដាំដុះប្រើប្រាស់ ជីធម្មជាតិ គ្មានសារៈធាតុគីមី ហូបពិសាហើយមិនប៉ះដល់ពាល់សុខភាព ។
លោក ធាន វណ្ណា សមាជិកសហគមន៍ផ្គត់ផ្គង់បន្លែសរីរាង្គហៅកាត់(សាក់) ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាតរៀង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏៏btv អោយដឹងថាសហគមន៍(សាក់)បន្ទាប់ពីបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយមានសមាជិកអ្នកដាំដុះ ផលិតបន្លែប្រើប្រាស់ ជីធម្មជាតិក្នុងស្រុក ជាង៣០០គ្រួសារ ។
លោកបានបញ្ជាក់បន្ថែមថាសហគមន៍ផ្គត់ផ្គង់បន្លែហៅកាត់(សាក់) បន្ទាប់ពីដំណើរការបានជាង១០ឆ្នាំកន្លងមកនេះសហគមន៍បានធ្វើកិច្ចសន្យាទិញ លក់ជាមួយនឹងទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ និងនៅក្នុងខេត្ត លក់ផ្តល់បន្លែគ្រប់មុខក្នុងមួយថ្ងៃមិនក្រោមពី៥០០ ទៅ៦០០គីឡូក្រាម ។
តាមរបាការណ៏របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដែលទូរទស្សន៏ btv ទទួលបានតាមសារតេឡេក្រាម បញ្ជាក់ឲ្យដឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥ នេះ កសិករបានធ្វើការដាំដុះបន្លែសរុប ២ពាន់ ៤៥៦ហិចតា រួមមានដំឡូងមី ១ពាន់ ២៤៦ហិចតា ដំឡូងជ្វា ៥៧ហិចតា និងបន្លែគ្រប់មុខចំនួន១ពាន់ ៧៣ហិចតា ។






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧