ព័ត៌មាន
កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ UNDP នឹងគាំទ្រកម្ពុជាសម្រេចបានអាទិភាពអភិវឌ្ឍន៍ជាតិ
កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ UNDP នឹងដើរតួនាទីសំខាន់ ក្នុងការគាំទ្រកម្ពុជាសម្រេចបានអាទិភាពអភិវឌ្ឍន៍ជាតិ ពិសេស ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំ លើកទី១ នៃគណៈកម្មាធិការគម្រោងអភិវឌ្ឍន៍ប្រចាំប្រទេស របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី ២៧ មករា នេះ
ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង រដ្ឋាភិបាលកម្ពុជា និង UNDP ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន តាមរយៈការអនុវត្តកម្មវិធីប្រចាំប្រទេសរបស់ UNDP កន្លង មក។
ឯកឧត្តមអគ្គលេខាធិការ បានរំលឹកជូនអង្គប្រជុំ ពីសាវតា នៃការបង្កើតគណៈកម្មាធិការគម្រោងអភិវឌ្ឍន៍ប្រចាំប្រទេស ដែល មានតួនាទីក្នុងការត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងអំឡុងពេលនៃការអនុវត្ដកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស។
ជាការឆ្លើយតប លោកស្រី Alissa Chaker ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា UNDP ក៏បានបង្ហាញ ការកោតសរសើរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ និងកត់ត្រានូវរាល់អនុសាសន៍របស់អង្គប្រជុំ ដើម្បីធានាការអនុវត្តផែនការអាទិភាពឆ្នាំ ២០២៥ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង, លោកស្រីក៏បានលើកឡើងនូវប្ដេជ្ញាចិត្ដ របស់ UNDP ក្នុងការបន្ដគាំទ្រកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍។
ជាលទ្ធផល, អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានក្នុងអនុវត្តកម្មវិធីប្រចាំប្រទេសក្នុងឆ្នាំ ២០២៤ ពិសេសការ ចូលរួមជម្រុញការអភិវឌ្ឍធនធានមនុស្ស, ការការពារបរិស្ថាន, ការលើកម្ពស់ប្រព័ន្ធគាំពារសង្គម, ប្រព័ន្ធអភិបាលកិច្ច និងការបោស សំអាតមីន។ សមិទ្ធផលទាំងនេះ ពិតជាបានគាំទ្រ និងបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ អង្គប្រជុំ សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ ២០២៤-២០២៨ នឹងដើរ តួនាទីសំខាន់ ក្នុងការគាំទ្រកម្ពុជាសម្រេចបានអាទិភាពអភិវឌ្ឍន៍ជាតិ ពិសេសការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន