ព័ត៌មាន
សម្តេច ឃួន សុដារី ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបែបបទការងាររបស់រដ្ឋសភា
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរាជរដ្ឋាភិបាលទាក់ទងនឹងច្បាប់មួយចំនួន និងសេចក្តីព្រាងពាក់ព័ន្ធនឹងបែបបទការងាររបស់រដ្ឋសភា។
ចំពោះការពិនិត្យសំណើ និងអនុម័តសេចក្តីព្រាងច្បាប់ ក្នុងនោះមានរបៀបវរៈ ចំនួន៥ ដូចជា៖
១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
២-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។
៣-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។
៤-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា។
៥-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់ គណៈកម្មការនានានៃរដ្ឋសភា៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧