ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា ៖ កម្ពុជា បានផ្តល់អាទិភាពលើការថែទាំសុខភាពបឋមអស់រយៈពេលច្រើនទសវត្សរ៍
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ ប្រទេសកម្ពុជា បានផ្តល់អាទិភាពលើការថែទាំសុខភាពបឋមអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផល នៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ ដែលហៅកាត់ថា PHC-BIF (Primary Health Care Booster Implementation Framework – PHC-BIF) ដែលជាឆ្នាំទី១ នៃការអនុវត្ត បន្ទាប់ពីក្របខ័ណ្ឌនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ, នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសំណាក់លោកស្រី Mariana Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេស មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ ព្រមទាំងការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមនី្ទរសុខាភិបាលរាជធានី-ខេត្ត តាមប្រព័ន្ធនិមិត្ត សរុបជាង១៤០០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានារយៈពេលកន្លងមក តែងចាត់ទុកការលើកស្ទួយសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាគោលដៅអាទិភាពចំពោះមុខ និងខិតខំយកចិត្តទុកដាក់ អនុវត្តការថែទាំសុខភាពបឋមនៅគ្រប់លំដាប់ថ្នាក់ ដែលបាននាំមកនូវសមិទ្ធផលជាច្រើនក្នុងលើកកម្ពស់សុខភាពប្រជាជន និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា។ ការប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យសុខភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់ ក្នុងនោះរួមមាន ការកើនឡើងជាលំដាប់ នៃអាយុរំពឹងរស់របស់ប្រជាពលរដ្ឋពី ៦២,៣ឆ្នាំ នៅឆ្នាំ២០០៨ ដល់ ៧៥,៥ឆ្នាំ នៅឆ្នាំ២០១៩ ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើការកាត់បន្ថយនូវអត្រាមរណភាពទារក និងកុមារអាយុក្រោម៥ឆ្នាំ ការបង្កើនការព្យាបាល និងការបង្ការមេរោគអេដស៍/ជំងឺអេដស៍ និងការបង្ការជំងឺគ្រុនចាញ់ និងរបេង។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុរេកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏នៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាផ្នែកដ៏សំខាន់មួយនៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលមានមុំទី៣ គឺផ្តោតជាអាទិភាពលើការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។ ទន្ទឹមនឹងនេះ ស្របនឹងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី “ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល” ក្នុងខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ដែលបានកំណត់ ការថែទាំសុខភាពបឋម ជាមូលដ្ឋានគ្រឹះក្នុងការជួយឱ្យឈានទៅសម្រេចបាន នូវគោលដៅគ្របដណ្តប់សុខភាពជាសកល និងមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧