ព័ត៌មាន
ស្ថាប័នជំនាញ៖ កម្ពុជាចាប់ផ្ដើមមានខ្យល់ស្អាតឡើងវិញហើយ ក្រោយរងការបំពុលប៉ុន្មានថ្ងៃមកនេះ
ភ្នំពេញ ៖ ក្រោយរងការបំពុលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានភាពខ្យល់នៅកម្ពុជាបានវិលមករកប្រក្រតីភាពឡើងវិញហើយ។ ទិន្នន័យដែលបង្ហាញដោយស្ថាប័នជំនាញឱ្យដឹងថា នៅទូទាំងកម្ពុជាស្ថានភាពខ្យល់ បានឈានដល់កម្រិតល្អណាស់ និងល្អ នៅទូទាំងប្រទេស។
ចាប់ពីម៉ោង ២ រសៀលនៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មក កំហាប់ភាគល្អិតនិចលនៅកម្ពុជាគិតជាមធ្យមស្មើនឹង ១៤.៨៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 ។ តួលេខនេះបញ្ជាក់ឱ្យឃើញថា គុណភាពខ្យល់នៅកម្ពុជាគឺល្អណាស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វ ផ្សាយឱ្យដឹងនៅល្ងាចថ្ងៃទី២៧ មករានេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ក៏បានបញ្ជាក់ផងដែរថា ក្រោយមានការបំពុលខ្យល់ ដែលបង្កឡើងដោយកត្តាមនុស្ស និងកត្តាធម្មជាតិមួយចំនួន នៅថ្ងៃនេះ គុណភាពខ្យល់នៅកម្ពុជាបានវិលមករកភាពប្រក្រតីវិញហើយ។
ទិន្នន័យដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃនេះបានបង្ហាញឱ្យឃើញថា នៅគ្រប់ ២៥ រាជធានី/ខេត្ត គុណភាពខ្យល់បានវិលមករកកម្រិតល្អណាស់ និងល្អនៅទូទាំងប្រទេស។
ប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ជាច្រើនបានរងឥទ្ធិពលខ្យល់ពុលជាច្រើនថ្ងៃ ក្នុងនោះប្រទេសខ្លះបានឈានដល់បិទសាលារៀនថែមទៀត ដោយសារស្ថានភាពខ្យល់ពុលធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ក៏បានអំពាវនាវដល់សាធារណជនសូមចូលទៅកាន់គេហទំព័រ ឬដោនឡូតយក App ផ្លូវការរបស់ក្រសួង ដើម្បីតាមដានគុណភាពខ្យល់នៅកម្ពុជាផងដែរ ដើម្បីបញ្ជៀសការទទួលបានព័ត៌មានមិនពិត ឬព័ត៌មានចេញដោយស្ថាប័នមិនផ្លូវការណាមួយ៕
ដោយ៖ គង់ ឌិន





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ