ព័ត៌មាន
ប្រទេស កូរ៉េ នៅតែជាដៃគូពាណិជ្ជកម្ម និង វិនិយោគដ៏ធំរបស់អាស៊ាន
កូរ៉េ នៅតែជាដៃគូវិនិយោគនិងពាណិជ្ជកម្មសំខាន់សម្រាប់អាស៊ាន ។ នៅឆ្នាំ២០២០កន្លងទៅនេះកូរ៉េនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់អាស៊ាននៅលើពិភពលោក ,ហើយជាប្រភពវិនិយោគធំជាងគេទី ៥ សម្រាប់អាស៊ាន ។
កូរ៉េ នៅតែជាដៃគូវិនិយោគនិងពាណិជ្ជកម្មសំខាន់សម្រាប់អាស៊ាន ។ នៅឆ្នាំ២០២០កន្លងទៅនេះកូរ៉េនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់អាស៊ាននៅលើពិភពលោក ,ហើយជាប្រភពវិនិយោគធំជាងគេទី ៥ សម្រាប់អាស៊ាន ។ទំហំពាណិជ្ជកម្មរវាងអាស៊ាននិងកូរ៉េឡើងដល់ ១៥៤.២ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២២ ត្រូវបានប្រារព្ធធ្វើឡើងតាម រយៈប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី ២៦ ខែតុលា២០២១ នេះ ។ ក្នុងកិច្ចប្រជុំនេះជារួមប្រមុខរដ្ឋាភិបាលអាស៊ានកូរ៉េបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិ ការទាំងសងខាងថ្វីត្បិតមានឥទ្ធិពលពីរកូវី១៩ក្តី ។


ប្រទេសទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ចក៏ដូចជាការវិនិយោគលើវិស័យពាណិជ្ជកម្មនេះឲ្យមានការរីកលូតលាស់បន្ថែមទៀត ជាពិសេសជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃតំបន់នេះ។ ទន្ទឹមនឹងនេះក៏ជំរុញបន្តបង្កើនកិច្ចសហប្រតិបត្តិការទីផ្សារសេរីរវាងប្រទេសអាស៊ាននិងកូរ៉េផងដែរ។ ដូចជានៅព្រឹកមិញនេះ កម្ពុជានិងកូរ៉េក៏បានចុះហត្ថលេខាទ្វេភាគីទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា,ដូចគ្នានេះកូរ៉េក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយហ្វីលីពីនផងដែរ។ លើសពីនេះទៀតប្រទេសអាស៊ានបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយផ្ដល់នូវវ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។ ហើយ កូរ៉េនៅតែបន្តគាំទ្រដល់ការកសាងសហគមន៍អាស៊ាន,ការធ្វើសមារណកម្មអាស៊ាន,ពិសេសការតភ្ជាប់អាស៊ានរួមទាំងការកាត់បន្ថយគម្លាតនៅ ក្នុងអាស៊ានដែលហៅថាការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥។

លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ាននិងសាធារណរដ្ឋកូរ៉េ បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមយន្តការថ្មីកម្រិតថ្នាក់រដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយរវាងសងខាងហើយកូរ៉េក៏នៅតែបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាននឹងការឯកភាពរបស់អាស៊ាននៅក្នុងយន្តការតំបន់ដែលជាយន្តការបង្កើតដោយអាស៊ាន។ កូរ៉េក៏បានបញ្ជាក់ផងដែរអំពីការជំរុញក្នុងការធ្វើសេដ្ឋកិច្ចឌីជីថល និង សេដ្ឋកិច្ចបៃតង។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានកូរ៉េបានអនុម័តទៅលើឯកសារមួយខចំនួនរួមមានសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណៈរដ្ឋកូរ៉េលើកទី ២២ ស្ដីពីការ ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ានកូរ៉េនិងបានអនុម័តទៅលើរបាយការណ៍វឌ្ឍនភាពមួយចំនួនរួមមានទី១.របាយការណ៍ស្ដីពីវឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន សាធារណរដ្ឋកូរ៉េដើម្បីអនុវត្តសេចក្តីប្រកាសរួមស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពវិបុលភាពឆ្នាំ២០២១-២០២៥។របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជ កម្ម សេរី អា ស៊ានសាធារណរដ្ឋកូរ៉េ និង របាយការណ៍វឌ្ឍនភាពស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានសាធារណរដ្ឋកូរ៉េ៕
អត្ថបទពី៖ កម្ពុជាថ្មី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧