ព័ត៌មាន
ក្រុមការងារមន្ទីរធនធានទឹក តម្លើងម៉ាស៊ីនបូមទឹកបញ្ចូលអាងស្ដុបទុក ដើម្បីត្រៀមជួយសង្គ្រោះស្រូវប្រាំងកសិករដែលខ្វះទឹកស្រោចស្រព
ឧត្តរមានជ័យ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ បូមទឹកបញ្ចូលដាក់អាងទឹកចុងកាល់ ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះស្រូវប្រាំងចំនួន ២៥៩ ហិកតា ដែលខ្វះទឹកស្រោចស្រព។
នៅរសៀលថ្ងៃទី២៧ មករា ឆ្នាំ២០២៥នេះ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារមន្រ្តីជំនាញធនធានទឹកធ្វើការបញ្ជូនគ្រឿងចក្រចុះជួយអន្តរាគមន៍កាយប្រឡាយ និងតម្លើងម៉ាស៊ីនប៉ូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ ដើម្បីបូមទឹកបញ្ជូនដាក់អាងទឹកចុងកាល់ ត្រៀមទុកធ្វើការអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៥៩ ហិកតាដែលខ្វះខាតទឹកធ្វើស្រែប្រាំង។
លោក ញឺន កួន បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនបូមទឹកនៅពេលនេះ ខណៈតំបន់មួយចំនួនរបស់ប្រជាពលរដ្ឋមានការខ្វះខាតប្រភពទឹកក្នុងការស្រោចស្រពទើបមន្រ្តីជំនាញយើងបានធ្វើការអន្តរាគមន៍ភ្លាមៗស្របពេលទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា អាងទឹកចុងកាល់នេះ ជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតប្រើប្រាស់ក្នុងទីប្រជុំជនស្រុកចុងកាល់ ហើយកន្លងមក ក្នុងរដូវវស្សាអាងទឹកនេះទទួលបានបរិមាណទឹកភ្លៀងតិច ទឹកក្នុងអាងបានប្រមាណ ៨០% ប៉ុណ្ណោះ។ កត្ដាទាំងអស់នេះហើយទើបក្រុមការងារធ្វើការបូមប្រមូលទឹកត្រៀមទុកអន្តរាគមន៍ និងបង្ហូរចូលស្រែរបស់បងប្អូននៅពេល ដែលរងការខ្វះខាតទឹកផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧