ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឡាវ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Malaithong KOMMASITH រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ភាគីទាំងពីរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពកិច្ចការពាណិជ្ជកម្ម កំណត់គោលដៅទំហំពាណិជ្ជកម្ម ស្វែងរកកាលានុវត្តភាពសំដៅបង្កើនទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ និងបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ (១) ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី (២) កិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (៣)ពនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៤) កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន (៥) ការតាំងពិព័រណ៍/ពិព័រណ៍ពាណិជ្ជកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ (៦) ទេសចរណ៍ និងភស្តុភារកម្ម និង (៧) សភាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាព្រឹកនេះ ក៏មានកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីឡាវដឹកនាំឯកឧត្តម Sayana SAYYAKONE អគ្គនាយកនៃនាយកដ្ឋានចចារពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីអាទិភាពការងារដែលនឹងត្រូវសហការអនុវត្តបន្តដើម្បីដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧