ព័ត៌មាន
កម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ
កម្ពុជានិងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម ដើម្បីសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមក និងជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព កិច្ចការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញា សិង្ហបុរី (IPOS) នៅសប្តាហ៍កន្លងមក នេះ បានចុះហត្ថលេខា បន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម, ពិធីចុះហត្ថ- លេខានេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ, នេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យ ឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។

ជុំវិញការចុះអនុស្សរណៈយោគយល់នេះ គឺជាការបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ ២០១៥ និងបានបន្តសុពលភាពរយៈពេល៥ឆ្នាំម្តង។ អនុស្សរណៈនេះផ្តោតលើការលើកកម្ពស់ទំនាក់ទំនង សេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោម តាមក្របខ័ណ្ឌអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនេះថា តាមរយៈការសហការជាផ្លូវការលើការងារ ដូចជាប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះ បណ្តាល និងការចែករំលែកឧត្តមានុវត្តន៍ ប្រទេសទាំងពីរបានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្ម ដែលកិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទ នៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧