ព័ត៌មាន
ក្រសួងឧស្សាហកម្មរៀបចំវិធានការ ដើម្បីកាត់បន្ថយការរំខានដល់សេវាទឹកស្អាតក្នុងរដូវប្រាំង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សារៀបចំផែនការធានាប្រភពទឹកដែលចាំបាច់ សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខាន ដល់ការផ្គត់ផ្គង់ទឹកស្អាតនៅចុងរដូវប្រាំងខាងមុខ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការធានាប្រភពទឹក ដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញបញ្ហាទឹកស្អាតនេះ យើងត្រូវប្រកាន់យកអភិក្រមដែលមានវិធានច្បាស់លាស់ ដើម្បីកំណត់តំបន់អាចហានិភ័យប្រភពទឹក មុននឹងបញ្ហាខ្វះទឹកអាចឈានចូលមកដល់ ដោយផ្លាស់ប្តូរវិធីសាស្ត្រពីការដោះស្រាយបញ្ហាមួយករណីម្តងៗ។ ការផ្លាស់ប្តូរជាយុទ្ធ សាស្ត្រនេះ គឺដើម្បីបង្កើតយន្តការផ្លូវការទៀងទាត់ និងជាសមូហភាពមួយ ដើម្បីដោះស្រាយបញ្ហាប្រភពទឹក សម្រាប់និរន្តរភាពសេវា ផ្គត់ផ្គង់ទឹកស្អាត ក្នុងបរិបទនៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីហានិភ័យ ដែលបង្កដោយការអស់ទឹកពីប្រភពទឹក ក្នុងករណីភាពរាំងស្ងួតអូសបន្លាយរយៈ ពេលវែង ព្រមទាំងការប្រជែងក្នុងការប្រើប្រាស់ទឹកសម្រាប់គោលបំណងផ្សេងៗ ព្រមទាំងបានលើកឡើងពីភាពចាំបាច់នៃកិច្ច សហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន មន្ទីរពាក់ព័ន្ធក្រោមរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ ប្រភពទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងជួយ គ្នាដោះស្រាយពេលមានវិបត្តិ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧