ព័ត៌មាន
ឯកឧត្តម ស្រី វុឌ្ឍី ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវពលរដ្ឋជាង ៥០០ហិកតានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ ស្ថិតនៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន ២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ក្នុងដំណាក់កាលស្រូវមូលដើម ផ្ទៃដីនេះនឹងរងខូចខាតនៅមួយសប្តាហ៍ខាងមុខ។ ទី២. ឃុំរហាត់ទឹក មានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ២ ០៨០ ហិកតា ផ្ទៃដីបានប្រមូលផលសម្រេចបាន ៨០% ចំពោះផ្ទៃដីរងផលប៉ះពាល់ចំនួន ២៩០ហិកតា ដោយសារគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ផ្ទៃដីនេះនឹងរងការខូចខាតទាំងស្រុង។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដោយបានពន្យល់ពីចំណុចសំខាន់ៗនៃការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញបានបន្តចុះពិនិត្យការទិញស្រូវសែនក្រអូប (រួមមានទាំងគុណភាពលេខ ១ ២ ៣ ទាំងអស់) របស់ក្រុមហ៊ុនបៃតងកម្ពុជា នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខណៈនោះកសិករក៏បានបង្ហាញក្តីរីករាយ និងបានថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់យន្តការសម្របសម្រួលតម្លៃស្រូវរបស់ប្រជាពលរដ្ឋ និងចុះអន្តរាគមន៍បានទាន់ពេលវេលា៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧