ព័ត៌មាន
លោកអ៊ុងសំអឿនកសិករខេត្តស្វាយរៀងទទួលជោគជយ័លើរបបដាំបន្លែ
ស្វាយរៀង ៖ របបដាំដំណាំបន្លែស្ពៃ បន្ថែមលើរបរកសិកម្មផ្សេងៗទៀត ត្រូវបានរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ ផ្ដល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្រ បំរើបានល្អលើជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារហើយមិនចំណាកស្រុក។
នេះជាការលើកឡើងបញ្ជាក់ប្រាប់ទូរទស្សន៍ btv របស់លោកអ៊ុង សំអឿន កសិករជោគជ័យលើការងារ ដាំបន្លែស្ពៃ និងបន្លែផ្សេងៗទៀតជាង ២០ ឆ្នាំ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។
លោកបានបញ្ជាក់បន្ថែមថាការងារដាំបន្លែស្ពៃ មានភាពងាយស្រួលផង និងងាយរងគ្រោះដោយធម្មជាតិផង ពីព្រោះដំណាំស្ពៃមានរយៈពេលខ្លី បច្ចុប្បន្នការងារដាំបន្លែនេះគ្រួសារគាត់ផលិតក្នុងមួយវគ្គលើដីទំហំជាង៣០ម៉ែត្របួនជ្រុង ទទួលទិន្នផលប្រមាណជិត ៣តោន ក្នុងមួយវគ្គមានរយៈពេលជាង២ខែ ដោយស្រូបបានចំណូលប្រមាណជាង៤លានរៀលដែរ ។ សំឡេង….
លោកបានបញ្ជាក់ថាបើទោះជា បន្លែនៅខេត្តស្វាយរៀង បច្ចុប្បន្នបានប្រឈម និងតម្លៃ ហើយប៉ះពាល់ដោយអាកាសធាតុបំផ្លាញផងនោះ លោកប្រាជ្ញាចិត្តថាការងារផលិតបន្លែរបស់គ្រួសារ លោកៗមិនបានគិតធ្វើការបោះបង់នោះទេ ពោលគឺគាត់និងដាំបន្លែឲ្យបានច្រើនថែមទៀតដើម្បីលក់នៅលើទីផ្សារក្នុងគោលបំណងបញ្ញាក់ស្មារតី ដល់ពលរដ្ឋនៅក្នុងខេត្តនិងខេត្តជិតៗអោយចូលរួមដាំហូបចុក ពិសេសចូលរួមទប់ស្កាត់ការនាំបន្លែចូលមកពីប្រទេសជិតខាងដែលអ្នកប្រើប្រាស់មិនបានដឹង ពីប្រភពបន្លែទាំងនោះមានសារធាតុឬថ្នាំពុលកសិកម្ម ហូបពិសានាំឲ្យប៉ះពាល់សុខភាព។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧