ព័ត៌មាន
កំណាត់ផ្លូវប្រវែង ១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST
កំពង់ធំ៖ កំណាត់ផ្លូវប្រវែង១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ កៅស៊ូ DBST ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ផលងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST នៅតំបន់រមណីយដ្ឋានប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក។
ក្នុងឱកានោះឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កំណត់ផ្លូវឆ្លងកាត់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង១៨០០ម៉ែត្រ បច្ចុប្បន្ន ជាផ្លូវក្រាលគ្រួសក្រហម និងមានធូលីដីហ៊ុយប៉ះពាល់ដល់ការធ្វើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ ឥឡូវនេះ អាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកិច្ចប្រជុំពី អាយ ស៊ី ស៊ី (ICC) សម្រេចអនុញ្ញាតឲ្យសាងសង់ឡើងវិញនូវផ្លូវកៅស៊ូ ប្រភេទ DBST មានប្រវែងសរុប ១៧៦០ម៉ែត្រ ទទឹង៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន៤កន្លែង រយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការសាងសង់ផ្លូវមួយខ្សែនៅក្នុងបរិវេណប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក គឺត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះប្រាសាទសំបូរព្រៃគុក ជាសម្បត្តិរួមរបស់មនុស្សជាតិទូទាំងពិភលោក បានដឹង និងទទួលស្គាល់ ទាំងសោភណ្ឌភាព វប្បធម៌ និងអរិយធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរ ជំនាន់ក្រោយ។ ការធ្វើការសាងសង់នេះ គឺនឹងផ្តល់នូវសោភណ្ឌភាពកាន់តែស្រស់ស្អាតបន្ថែមមួយកម្រឹតទៀត ដល់បរិវេណប្រាសាទ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមានភាពទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែកើនឡើងច្រើនជាងមុនបន្ថែមទៀត។ ផ្លូវនេះ ក៏ជាការតភ្ជាប់ កាន់តែងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅភូមិអូរគ្រូកែ ទៅកាន់ឃុំសំបូរ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រចាំផងដែរ។
ឯកឧត្តមបន្ថែមថា ការក៏កើតនៃសមិទ្ធផល ទាំងអស់នេះ គឺសារប្រទេសកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ធ្វើប្រទេសជាតិរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ កិច្ចការបរទេស ធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងទៀតនៅលើពិភពលោកងាកមកចាប់អារម្មណ៍ វិនិយោគ ផ្នែកកសិកម្ម ឧស្សាហ៍កម្ម ពាណិជ្ជកម្មផងដែរ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧